តស់ ! ជួបគ្នាក្នុងកម្មវិធី «ម៉ាអេមនៅលើទឹក» របស់ Anchor ចុងសប្តាហ៍នេះ ទស្សនាការសម្តែងក្រុម Jet skis និង Flyboard ម្ចាស់កំណត់ត្រាពិភពលោក Guinness នៅទន្លេចតុមុខ

09-04-2026 13:22

(ភ្នំពេញ)៖ កាលពីថ្ងៃទី ៤ និងទី ៥ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ កម្មវិធី «ម៉ាអេមនៅលើទឹក» របស់ Anchor បានបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅលើដងទន្លេចតុមុខ ជាមួយការសម្តែង Flyboard ពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Record រួមនឹងការចូលរួមសម្តែងដោយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង តារាចម្រៀងរ៉េប យូហៃ នៅលើឆាកលើផ្ទៃទឹកដំបូងគេបំផុតនៅកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីតារាTiktok និងFacebook ល្បីៗជាច្រើនរូប។

នៅចុងសប្តាហ៍នេះ ផ្ទាំង ទស្សនីយភាពទាំងនេះនៅមិនទាន់បានបញ្ចប់នៅឡើយទេ គឺនៅថ្ងៃទី ១១ និង ១២ ខែមេសា ឆ្នាំ ២០២៦ Anchor នឹងបន្តនាំមកជូនជាថ្មីម្តងទៀតសម្រាប់លោកអ្នក ជាមួយកម្មវិធីសប្បាយៗ ដូចជា ការរាំសប្បាយជាមួយតារាចម្រៀងល្បីៗ នៅលើឆាកតន្ត្រីលើទឹកដំបូងបំផុតនៅកម្ពុជា, ការជួបជុំក្រេបរសជាតិដ៏ឆ្ងាញ់ជាប់ចិត្តរបស់ Anchor, រួមនឹងទស្សនាការសម្តែង Jet skis និង Flyboard ជាបន្ត។

សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ចូលរួមកម្មវិធី «ម៉ាអេមនៅលើទឹក» ដ៏សប្បាយនេះ លោកអ្នកក៏អាចស្វែងរកឱកាសចូលរួមកម្សាន្តបានផងដែរ ដោយគ្រាន់តែចូលទៅកាន់ទំព័រហ្វេសប៊ុកផេក Anchor Beer (Cambodia) រួចចុចចូលទៅកាន់តំណ Link ៖ https://forms.gle/Jp8YjZVXa3m6NMn38 នេះ ដើម្បីធ្វើការចុះឈ្មោះ និង ធ្វើតាមការណែនាំជាការស្រេច។

សូមបញ្ជាក់ថា សម្រាប់អ្នកចុះឈ្មោះត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើង ហើយអ្នកមានសំណាងទទួលបានឱកាសចូលរួមកម្សាន្តសប្បាយ នឹងទទួលបានសំបុត្រក្នុងម្នាក់ ២ សន្លឹក ពីស្រាបៀរ Anchor។

តស់រួសរាន់ឡើង! កន្លែងមានកំណត់ ចុះឈ្មោះឥលូវនេះ ដើម្បីមានឱកាសជួបជុំគ្នាបង្កើតបរិយាកាសសប្បាយរីករាយជាមួយ Anchor ទាំងអស់គ្នា នៅទីតាំងទន្លេចតុមុខ (ទល់មុខ Starbucks មាត់ទន្លេ) ចាប់ពីម៉ោង ៧ យប់តទៅ។

ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការ Anchor Beer (Cambodia) ៖ (https://www.facebook.com/AnchorBeerKH)៕

ពិសាដោយការទទួលខុសត្រូវ!