ABA បង្ហាញរឿងខ្លីៗ បញ្ជាក់ពីអត្ថន័យនៃការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមថ្ងៃនីមួយៗ

09-04-2026 14:03

(ភ្នំពេញ)៖ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​ABA បង្ហាញរឿងខ្លីៗ បញ្ជាក់ពីអត្ថន័យនៃការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមថ្ងៃនីមួយៗ និងកំពុងទទួលបានការស្រឡាញ់ពេញចិត្តយ៉ាងច្រើនអនេក ពីសំណាក់បងប្អូនខ្មែរ និងបរទេស។

នេះជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​រឿងខ្លីៗបង្ហាញអត្ថន័យនៃការរៀបចំពិធីនៅថ្ងៃនីមួយៗរបស់យើងខ្ញុំ ទទួលបានការស្រឡាញ់ពេញចិត្តយ៉ាងច្រើនអនេក ពីសំណាក់បងប្អូនខ្មែរ និងបរទេស។ សូមអរគុណសម្រាប់សន្ទុះគាំទ្រពីបងប្អូនជនរួមជាតិ និងអន្ដរជាតិ ដែលបានកោតស្ញប់ស្ញែងនូវប្រណីតភាព គុណតម្លៃ និងអត្ថន័យនៃវីដេអូចូលឆ្នាំខ្មែរនីមួយៗរបស់យើងខ្ញុំ។

ឥឡូវនេះ យើងខ្ញុំបានប្រមូលវីដេអូទាំងបីចូលគ្នាតែមួយ និងមានបន្ថែមការបកប្រែជាភាសាអង់គ្លេសនៅក្រោមវីដេអូ សម្រាប់ទាំងអស់គ្នា។

តើបងប្អូនកំពុងទស្សនាវីដេអូនេះពីទីណាដែរ? Tag មិត្តភក្ដិរបស់អ្នក ហើយរៀបគម្រោងមកលេងកម្ពុជា មិនថា ក្នុងឱកាសចូលឆ្នាំនេះ ថ្ងៃបុណ្យទាន ឬថ្ងៃធម្មតា យើងមានចំណុចទាក់ទាញជាច្រើនដែលអ្នកអាចស្វែងយល់ និងទស្សនាកម្សាន្ដ៕