អបអរសាទរ! ក្រុមហ៊ុន ឡេឌី ហ្វ្លូ បើកសម្ពោធផលិតផលសំឡីអនាម័យ និងខោសំឡី និងបង្ហាញមុខតារាល្បីប្រចាំកម្ពុជាចំនួន៣រូប ជាទូតសុច្ឆន្ទៈ (BA) ក្នុងថ្ងៃតែមួយ
09-04-2026 15:18
(ភ្នំពេញ)៖ លោកស្រី អ៉ឹង ពេជ្រម៉ារីណា អគ្គនាយិកាក្រុមហ៊ុន ឡេឌី ហ្វ្លូ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ បានបើកសម្ពោធផលិតផលសំឡីអនាម័យ និងខោសំឡី និងបង្ហាញមុខតារាល្បីប្រចាំកម្ពុជាចំនួន៣រូបជាទូតសុច្ឆន្ទៈ (BA) ក្នុងថ្ងៃតែមួយ។ ពិធីសម្ពោធនេះ ដោយមានការចូលរួមពី កញ្ញា អ៉ឹង ពេជ្រឧសភា នាយកប្រតិបត្តិក្រុមហ៊ុន ឡេឌី ហ្វ្លូ លោកស្រី ចាន់ កែវនិមល កញ្ញា មាន សូនីតាកញ្ញា MINA (មីណា) ព្រមទាំងដៃគូសហការ និងភ្ញៀវកិត្ដិយសជាច្រើនផងដែរ។
នាឱកាសនេះដែរ លោកស្រី អ៉ឹង ពេជ្រម៉ារីណា បានលើកឡើងថា ថ្ងៃនេះពិតជាមានមោទនភាព និងរំភើបយ៉ាងក្រៃលែង តែមុននឹង យើងឈានដល់ការសម្ពោធផលិតផលថ្មី លោកស្រី សូមអរគុណ និងដឹងគុណ ទៅដល់ដៃគូអាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់ ដែលបានធ្វើឱ្យផលិតផលខោទឹកនោមទារក និងកូនក្មេង K-Free ក្លាយជា Brand ឬម៉ាក សញ្ញា ដែលទទួលបានការគាំទ្រ និងការជឿជាក់យ៉ាងខ្លាំងបំផុតពីទីផ្សារក្នុងរយៈពេលដ៏ខ្លី។
លោកស្រី អ៉ឹង ពេជ្រម៉ារីណា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអាជីវកម្មភាពជោគជ័យនៃ K-Free មិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃ «គុណភាពល្អពិត» ដែលអ្នកម៉ាក់លោកប៉ា គ្រប់រូបអាចមើលឃើញ និងទទួលបាន។ ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំ យើងធានាឱ្យបាននូវការផលិត ផលិតផល ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ សម្រាប់តម្រូវការទីផ្សារព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះ នៅតែជឿជាក់ថា នរណាៗក៏ត្រូវការ និងគួរទទួលបានផលិតផលដែលមានគុណភាពខ្ពស់យកទៅប្រើប្រាស់ ហើយផលិតផលទាំង នោះមិនគួរលក់ក្នុងតម្លៃថ្លៃហួសហេតុដែរ នេះជាមូលហេតុចំបងដែល K-Free មានវត្តមាន និងទទួលបានការគាំទ្រដ៏ លើសលុបក្នុងទីផ្សារ។ ដោយផ្អែកលើស្មារតីនៃ ភាពជោគជ័យកន្លងមកនេះ ថ្ងៃនេះយើងមានមោទនភាពក្នុងការឈានជើងចូលទៅក្នុង បដិវត្តន៍ថ្មីមួយទៀត សម្រាប់សុខភាពស្ត្រីខ្មែរ គឺការដាក់សម្ពោធជាផ្លូវការនូវសំឡីអនាម័យ និងខោសំឡី Lady Flo។
អគ្គនាយិការូបនេះ បានបន្ដថា Lady Flo មិនមែនគ្រាន់តែជាផលិតផលសំឡីអនាម័យធម្មតានោះទេ តែវាគឺជានវានុវត្តន៍។ យើងបាននាំយកបច្ចេកវិទ្យា Functional Chip (បន្ទះឈីបឱសថ) ដែលជួយការពារសុខភាពមាត់ស្បូន បំបាត់ក្លិន និងកាត់បន្ថយការឈឺចុកចាប់។ Lady Flo ត្រូវបានបង្កើតឡើងពីការយល់ឃើញមួយថាស្ត្រីគ្រប់រូបសមនឹងទទួលបានការថែរក្សា ប្រកបដោយគុណភាព សុវត្ថិភាព និងផ្តល់ភាពសុខស្រួលពិតប្រាកដក្នុងជីវិតប្រចាំថ្ងៃ។ ស្ត្រីមានភាពទន់ភ្លន់ ប៉ុន្តែក្នុងភាពទន់ភ្លន់នោះមានកម្លាំង និងភាពអត់ធ្មត់ដ៏អស្ចារ្យ។ ដូច្នេះ Lady Flo ត្រូវបានបង្កើតឡើង ដើម្បីឆ្លុះបញ្ចាំងពីភាពបង្កប់ទាំងនោះ។ ទន់ភ្លន់ជាមួយស្បែក ប៉ុន្តែការពារបានយ៉ាងមានប្រសិទ្ធភាព។ យើងចង់ឱ្យស្ត្រីគ្រប់រូប មានអារម្មណ៍ថា ពួកគេអាចរស់នៅធ្វើការនិងបន្តជីវិតប្រចាំថ្ងៃបានដោយមានទំនុកចិត្ត និងភាពផាសុខភាព។
បន្ថែមពីនេះ លោកស្រី អ៉ឹង ពេជ្រម៉ារីណា បានបន្ដទៀតថា សម្រាប់យើង Lady Flo មិនមែនគ្រាន់តែជាផលិតផលទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ឱ្យស្ត្រីគ្រប់រូប សមនឹងទទួលបានការថែរក្សាប្រកបដោយ គុណតម្លៃខ្ពស់ កិត្តិយស និងទទួលបានអ្វីដែលល្អបំផុត។ Lady Flo ត្រូវបានផលិតឡើងតាមស្តង់ដារគុណភាពខ្ពស់បំផុត ដែលត្រូវបានទទួលស្គាល់ដោយមន្ទីរពិសោធន៍ អន្តរ ជាតិ ដើម្បីធានាថាគ្រប់បន្ទះដែលបងប្អូនប្រើ គឺផ្តល់នូវសុវត្ថិភាព និងទំនុកចិត្តកម្រិតលេខ១។
អគ្គនាយិការូបនេះបានបន្ថែមថា ក្នុងគោលបំណងធ្វើទីផ្សារផលិតផលឲ្យកាន់តែល្បីល្បាញ ក្រុមហ៊ុនក៏បានសហការជាមួយតំណាងផ្សព្វផ្សាយដែលជា ពិធីការនី តារាសម្ដែង និងតារាចម្រៀងដ៏ល្បីល្បាញប្រចាំកម្ពុជា គឺលោកស្រី ចាន់ កែវនិមល ជាទូតសុច្ឆន្ទៈ (BA), កញ្ញា មាន សូនីតា ជាទូតសុច្ឆន្ទៈ (BA) និងកញ្ញា MINA (មីណា) ជាទូតសុច្ឆន្ទៈ (BA)។
រីឯលោកស្រី ចាន់ កែវនិមល បានលើកឡើងថាសម្រាប់មនុស្សស្រីទាំងអស់ តែងតែមានអារម្មណ៍មិនសូវសប្បាយចិត្ត ហេតុអ្វីបានជាយើងត្រូវឆ្លងកាត់រឿងជាច្រើន ពិសេសគឺវត្តរដូវ តែផ្ទុយទៅវិញ នៅក្នុងថ្ងៃនេះគឺជាដំណឹងល្អមួយមកកាន់សុភាពនារី ទាំងអស់។ ហើយការមករដូវ មែនជាកំហុសរបស់ស្ត្រីនោះទេ ប៉ុន្តែវាជាសេចក្ដីសុខនៅក្នុងជីវិតរបស់មនុស្សស្រីគ្រប់រូប Lady Flo អាចធ្វើការមករដូវរបស់បងប្អូន ពេញទៅដោយសេចកីសុខដូចគ្នាដែរ។ លោកស្រី បន្តថា Lady Flo គឺជាម៉ាកសញ្ញារបស់កូនខ្មែរ ហើយបច្ចេកវិទ្យាគឺផលិតឡើងនៅប្រទេសចិន សម្រាប់គុណភាពគឺល្អពិសេស។ ហើយកូនខ្មែរពិតជាមានភាពឆ្លាតវៃ មានភាពក្លាហានក្នុងការស្វែងរក នៅគោលដៅសំខាន់ៗ ដើម្បីនាំមកនូវផលិតផលដែលមានគុណភាពខ្ពស់ មកលក់នៅក្នុងទីផ្សារស្រុកខ្មែរ។
ចំណែកឯកញ្ញា មាន សូនីតា បានបន្តថា ថ្ងៃនេះពិតជាមានអារម្មណ៍សប្បាយរីករាយនិងរំភើបជាខ្លាំង ដែលបានកាន់នូវផលិតផលរបស់កូនខ្មែរមួយដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់។ សម្រាប់បងប្អូនដែលចង់ប្រើប្រាស់ផលិតផលកូនខ្មែរ Lady Flo បើសិនបើបានប្រើប្រាស់ម្ដងហើយច្បាស់ជាប់ចិត្តមិនខាន។
កញ្ញា អ៉ឹង ពេជ្រឧសភា បានបន្ថែមថា ហ្លូវីអា ជាក្រុមហ៊ុនកូនខ្មែរ ដែលពោរពេញទៅដោយមោទនភាពជាតិ ក្នុងភាពច្នៃប្រឌិតខ្ពស់ បង្កើនភាពងាយស្រួល សម្រាប់ការរស់នៅប្រចាំថ្ងៃ នាំមកនូវផលិតផលប្រកបដោយគុណភាពខ្ពស់ និងគុណប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ និងអត្ថប្រយោជន៍ជាច្រើនផងដែរទៅដល់ដៃគូអាជីវកម្មទាំងអស់ ក្រុមហ៊ុនមានឆន្ទៈខ្ពស់ក្នុងការផ្សព្វផ្សាយ ជាមួយនឹង ទូតសុច្ឆន្ទៈ Lady Flo និង KOL ជាច្រើន ដើម្បីបង្កើនភាពងាយស្រួល និង ជាការរុញច្រានការលក់របស់ដៃគូអាជីវកម្មបន្ថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់ថា ហ្លូរីអា នឹងបន្តឆន្ទៈ ប្តេជ្ញាយ៉ាងណា ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់ ហើយដៃគូ អាជីវកម្មទទួលបាននូវអត្ថប្រយោជន៍ច្រើន និងកើនឡើងជារៀងរាល់ខែ រីកចម្រើនលូតលាស់ទៅមុខជាមួយគ្នា៕















