Morgan Group បានបើកការដ្ឋានសាងសង់គម្រោងថ្មីខុនដូចំកណ្តាលទីក្រុង Morgan Central City

10-04-2026 09:59

(ភ្នំពេញ)៖ ក្រុមហ៊ុន Morgan Group នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីបើកការដ្ឋានសាងសង់ និងពិធីសូត្រមន្តសម្រាប់គម្រោង Morgan Central City ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅទីតាំងគម្រោង។

លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ បានចូលរួមជាមួយមន្រ្តីសំខាន់ៗពីវិស័យនានានៅរាជធានីភ្នំពេញ មិត្តភក្តិសារព័ត៌មាន និងបុគ្គលិក Morgan។ តាមរយៈពិធីសូត្រមន្តបែបប្រពៃណី បានបួសសួងសុំឱ្យការសាងសង់ដំណើរការយ៉ាងរលូន និងបានសហការគ្នាធ្វើជាសាក្សីនៃការចាប់ផ្តើមផ្លូវការរបស់គម្រោងសម្គាល់មួយនេះ ដែលបង្ហាញពីក្តីស្រមៃនៃជីវិតល្អប្រសើររបស់ជនរួមជាតិយើង។

Morgan Central City បង្ហាញខ្លួនយ៉ាងគួរឱ្យចាប់អារម្មណ៍ ជាមួយតម្លៃសរុបសមរម្យចន្លោះពី ២៩,XXXដុល្លារ ដល់ ៦០,០០០ដុល្លារ ដែលឆ្លើយតបទៅនឹងតម្រូវការផ្ទះសម្រាប់រស់នៅផ្ទាល់ខ្លួននៅភ្នំពេញ ធ្វើឱ្យអ្នកនៅទីក្រុងអាចសម្រេចក្តីស្រមៃមានលំនៅឋានកណ្តាលទីក្រុងបានយ៉ាងងាយស្រួល។

ស្របតាមយុទ្ធសាស្ត្រជាតិ បង្កើតលំនៅឋានមានសុវត្ថិភាពដោយចិត្តស្មោះត្រង់។ Morgan Central City ជាគម្រោងសំខាន់មួយដែលក្រុមហ៊ុនអភិវឌ្ឍឡើង ដើម្បីគាំទ្រ «យុទ្ធសាស្ត្រទាំងប្រាំចំណុច» របស់សម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត ដែលផ្តោតលើការកែលម្អជីវភាពប្រជាពលរដ្ឋ។ ប៉ុន្តែនៅអំឡុងពេលខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍទីក្រុងក៏នៅតែមានបញ្ហាក្នុងការស្វែងរកលំនៅឋាន ដូច្នេះដោយផ្អែកលើគំនិតថា «មានផ្ទះ មានសុវត្ថិភាព និងសុវត្ថិភាពនាំឱ្យមានភាពរីកចម្រើន» Morgan បានប្តេជ្ញាបង្កើតគម្រោងលំនៅឋានគំរូសម្រាប់ «រស់នៅដោយសុខសាន្ត និងធ្វើការដោយសុភមង្គល» ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ច តាមរយៈការផ្គត់ផ្គង់លំនៅឋាន ការងារ និងជំរុញការអភិវឌ្ឍជាតិដោយភាពសាមគ្គីសង្គម។

គម្រោងខុនដូកណ្តាលទីក្រុង ៣០០,០០០ម៉ែត្រការ៉េ ជាអត្តសញ្ញាណថ្មីសម្រាប់ទីក្រុងភ្នំពេញ។ ជាមួយផ្ទៃកសាងសរុបប្រមាណ ៣០០,០០០ម៉ែត្រការ៉េ Morgan Central City គឺជាគម្រោងជួរអគារធំមួយនៅកណ្តាលរាជធានីភ្នំពេញ ដែលរួមបញ្ចូលការិយាល័យឌីជីថលកម្រិត 5A មជ្ឈមណ្ឌលសហគ្រាស សណ្ឋាគារផ្កាយ៥ ផ្សារទំនើប និងលំនៅឋានថ្នាក់ខ្ពស់ផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់ការងារ គ្រួសារ និងជីវិតប្រចាំថ្ងៃ។

ដំណាក់កាលទី១ មានអគារខ្ពស់ ៣ខ្នាត ៣៦ជាន់ ដែលតភ្ជាប់គ្នាដោយសួនច្បារតាមផ្លូវអាកាស បង្កើតសហគមន៍រស់នៅបែបបរិស្ថានបញ្ឈរ និងប្តូរទិដ្ឋភាពអគាររបស់ភ្នំពេញ។

សេវាកម្មលើដំបូល ៥,០០០ម៉ែត្រការ៉េ លើកកម្ពស់ទីក្រុងកម្រិតថ្មី លើជាន់កំពូល គម្រោងមានបរិក្ខារប្រកបដោយភាពទំនើបប្រមាណ ៥,០០០ម៉ែត្រការ៉េ សម្រាប់គ្រប់វ័យ និងគ្រប់របៀបរស់នៅ៖

*ផ្លូវដើរលើអាកាស សម្រាប់ទស្សនាទេសភាពទីក្រុង

*មជ្ឈមណ្ឌលហាត់ប្រាណ សម្រាប់សុខភាព 24/7

*អាងហែលទឹកលើអាកាស ផ្តល់អារម្មណ៍ដូចរមណីយដ្ឋាន

*កាហ្វេលើអាកាស សម្រាប់ជំនួបអាជីវកម្ម និងសម្រាកកម្សាន្ត

*កន្លែងអាំងសាច់លើអាកាស BBQ សម្រាប់ជួបជុំជាមួយទេសភាពយប់ទីក្រុង

*សាលកីឡានៅអាកាស សម្រាប់សកម្មភាពគ្រួសារ

*តំបន់កុមារលើអាកាស យ៉ាងមានសុវត្ថិភាពសប្បាយរីករាយ

បរិក្ខារទាំងនេះធ្វើឱ្យជីវភាពនៅលើអគារលើសពីជីវភាពទីក្រុងធម្មតា។

តម្លៃសម្រាប់ប្រជាជន និងគុណភាពខ្ពស់ ធ្វើឱ្យការកាន់កាប់ផ្ទះក្លាយជាការពិត។ Morgan ប្រកាន់ខ្ជាប់គោលការណ៍ថា «គម្រោងសម្រាប់ប្រជាជនមិនបញ្ចុះស្តង់ដារ តម្លៃសមរម្យ មិនមានន័យថាគុណភាពទាប»។ គម្រោងអនុវត្តប្រព័ន្ធសាងសង់ស្តង់ដារខ្ពស់ ដោយយកចិត្តទុកដាក់លម្អិតចាប់ពីសម្ភារៈ សំណង់ សុវត្ថិភាព និងការរៀបចំទីក្រុង។

គម្រោងផ្តល់ជូនប្រហែល ១០,០០០យូនីត បែប១ បន្ទប់គេង និង ២បន្ទប់គេង ដែលរចនាឡើងសម្រាប់ជីវិតអោយមានភាពងាយស្រួល។ ជាមួយតម្លៃ ២៩,XXX ដុល្លារដល់ ៦០,០០០ដុល្លារ បានបន្ថយឧបសគ្គក្នុងការកាន់កាប់ផ្ទះនៅកណ្តាលទីក្រុងធ្វើឱ្យគ្រួសារធម្មតាអាចមានលំនៅឋានបានយ៉ាងមានស្ថិរភាព និងសុវត្ថិភាព។

ប្តេជ្ញាជាមួយកម្ពុជា ស្ថាបនាអនាគតជាមួយទីក្រុង។ ចាប់តាំងពីចូលមកកម្ពុជានៅឆ្នាំ២០០៨ Morgan Group បានអភិវឌ្ឍទីផ្សារយ៉ាងជ្រាលជ្រៅអស់រយៈពេលជិត ២០ឆ្នាំ។ ក្រុមហ៊ុនបានបង្កើតអចលនទ្រព្យល្បីៗជាច្រើន ដូចជា Morgan Tower, Morgan EnMaison និង Morgan Park Villa ហើយបានពង្រីកអាជីវកម្មចូលទៅក្នុងវិស័យភោជនីយដ្នាន (F&B) ជាមួយភោជនីយដ្ឋានល្បីៗរួមមាន Yan Rocksalt Tappanyaki, La Vida Sky Bar, La Vida Floating, La Vida Breeze Sky Bar, Viva Restaurant Phnom Penh និងសណ្ឋាគារផ្កាយ ៥Steigenberger Hotel Phnom Penh ដែលបានអភិវឌ្ឍរីកចម្រើនរួមជាមួយទីក្រុងដោយសមត្ថភាពចម្រុះ។

ការបើកការដ្ឋានសាងសង់ Morgan Central City គឺជាជំហានសំខាន់មួយសម្រាប់ក្រុមហ៊ុន ក្នុងការអនុវត្តន៍ភារកិច្ចសង្គម និងការតបស្នងចំពោះសហគមន៍ក្នុងតំបន់។ នៅពេលអនាគត Morgan នឹងបន្តប្តេជ្ញាឈរជើងនៅកម្ពុជាដោយដាក់ចេញគម្រោងលំនៅឋានគុណភាពខ្ពស់ និងតម្លៃសមរម្យបន្ថែមទៀត ដើម្បីបម្លែងក្តីស្រមៃអំពីលំនៅឋានមានសុវត្ថិភាពឱ្យក្លាយជាការពិត និងស្ថាបនាអនាគតរីកចម្រើននិងស្រស់ស្អាតជាមួយរាជធានីភ្នំពេញ។

សម្រាប់លេខទំនាក់ទំនង +855 (0) 87 691 155 (KH / EN) /+855 (0) 87 261 155 (KH / EN) /+855 (0) 96 659 6586 (KH / EN)៕