ខ្សែការពារ Robertson នឹងចាកចេញពី Liverpool នាបំណាច់រដូវកាលនេះ

10-04-2026 10:37

(បរទេស)៖ កីឡាករ Andy Robertson នឹងចាកចេញពីក្លិប Liverpool នៅពេលកិច្ចសន្យាចាស់របស់គេនឹងអស់សុពលភាពនាបំណាច់រដូវកាលឆ្នាំ២០២៥-២៦។ នេះបើយោងតាមការបញ្ជាក់ពីក្លិប និងត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។

នៅចាំបានថា ប្រធានក្រុមជម្រើសជាតិស្កុតឡេន វ័យ ៣២ឆ្នាំរូបនេះបានចូលរួមជាមួយហង្សក្រហមកាលឆ្នាំ២០១៧ ក្រោយផ្ទេរចេញពី Hull City ដោយមានតម្លៃខ្លួន ៨លានផោន។

ការលេងនៅកីឡដ្ឋាន Anfield ៩ឆ្នាំមកនេះ Robertson បានរួមចំណែកជួយ Liverpool ឈ្នះជើងឯក Premier League ២លើក និង UEFA Championships League មួយលើកទៀតផង។

នៅក្នុងវីដេអូប្រកាសចាកចេញនោះដែរ Robertson បានឲ្យដឹងថា "ខ្ញុំគិតថាពេលបច្ចុប្បន្ននេះល្អបំផុតហើយសម្រាប់ខ្ញុំ ក្នុងការចាកចេញ។ ក្នុងរយ:ពេល ៩ឆ្នាំមកនេះ គឺពោរពេញដោយស្នាមញញឹមណាស់ចំពោះរូបខ្ញុំ"

Andy Robertson គឺជាសមាជិកទី២ របស់ Liverpool បានប្រកាសចាកចេញ ក្រោយចប់រដូវកាលនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Mohamed Salah ដែលនឹងផុតកិច្ចសន្យាដូចគ្នា៕