អាជ្ញាកណ្តាល Oliver និង Taylor ត្រូវបានជ្រើសរើសកាត់ក្តីនៅ World Cup 2026

10-04-2026 10:39

(បរទេស)៖ អាជ្ញាកណ្តាលអង់គ្លេសទាំងពីរ Michael Oliver និងលោក Anthony Taylor ត្រូវបានជ្រើសរើស ដើម្បីដឹកនាំការប្រកួត ក្នុងព្រឹត្តិការណ៍ World Cup 2026 ដូចគ្នា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាលើកទី២ ផងដែររបស់អាជ្ញាកណ្តាលនៅ Premier League ត្រូវបានកោះហៅកាត់ក្តីក្នុងកម្មវិធីធំបែបនេះ ជាពិសេស World Cup ក្រោយពេលលើកដំបូងកាលឆ្នាំ២០២២ នៅប្រទេសកាតារួចមក។

គួរបញ្ជាក់ផងថា សហព័ន្ធ FIFA បានប្រកាសពីការជ្រើសរើសអាជ្ញាកណ្តាលធំចំនួន ៥២នាក់ និងជំនួយការ ៨៨នាក់ និង ៣០នាក់សម្រាប់អាជ្ញាកណ្តាល VAR ដើម្បីដឹកនាំការប្រកួតនៅ World Cup ជំនាន់ទី២៣ ដែលអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នាចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦៕