ចេញលក់ជាផ្លូវការហើយ! ស្មាតហ្វូនកំពុងពេញនិយម «vivo V70» និង «vivo V70 FE» បង្ហាញវត្តមានលើទីផ្សារកម្ពុជា ជាមួយសមត្ថភាពខ្លាំងមិនធម្មតា និងបំពាក់កាមេរ៉ាកម្រិតអាជីព

10-04-2026 11:32

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន vivo បានប្រកាសចេញលក់ជាផ្លូវការនូវស្មាតហ្វូនត្រកូលស៊េរី V ថ្មីគឺ vivo V70 និង vivo 70 FE ដែលជាស្មាតហ្វូនរចនាឡើងជាមួយរូបរាងស្ដើងស្រាល និងរូបរាងកាមេរ៉ាដ៏ប្រណីតដែលស័ក្តិសមបំផុត សម្រាប់ការថតរូប ជាពិសេសស្មាតហ្វូនទាំងពីរម៉ូដែលនេះ ផ្ដល់នូវថាមពលប្រើប្រាស់បានយូរ ធន់មាំខ្លាំង និងមានប្រតិបត្តិការរលូន ជាមួយលក្ខណៈពិសេស និងមុខងារ AI ថ្មីៗជាច្រើនដែលផ្ដល់ភាពងាយស្រួល សម្រាប់ដំណើរកម្សាន្តគ្រប់ទីកន្លែង និងការប្រើប្រាស់ប្រចាំថ្ងៃគ្រប់កាលៈទេសៈ។

សម្រាប់ vivo V70៖
- មានជម្រើសពណ៌ Golden Hour និង Alpine Gray។
- តម្លៃ $519 សម្រាប់ 8GB + 8GB (RAM ជំនួយ) | ទំហំផ្ទុក 256GB។
- បានសហការជាមួយ ZEISS នាំមកនូវកាមេរ៉ាគោល 50 MP ZEISS OIS និងកាមេរ៉ាក្រោយថ្មី 50MP ZEISS Super Telephoto អាចផ្តិតយករូបភាពបានយ៉ាងច្បាស់ និងជាមួយសមត្ថភាព Zoom ចាប់ពី 3x Optical, 10x Digital និងអាចពង្រីកបានដល់ 100x ដែលអាចផ្តិតយករូបភាពកៀកបំផុតតាមតម្រូវការ។
- មានកាមេរ៉ា 50MP ZEISS សែលហ្វីជាក្រុម និងគាំទ្រការថត វីដេអូ 4K 60 fps ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។
- សមត្ថភាពការថតរូបជាមួយបច្ចេកវិទ្យា AI ដ៏ទំនើបជាច្រើនរួមមាន AI Stage Mode, AI Magic weather និង AI Magic Landscape ជាដើម។
- បំពាក់នូវអេក្រង់ OLED កម្រិតច្បាស់ 1.5K ដែលមានពន្លឺខ្ពស់បំផុតរហូតដល់ 5000 nits និងមានអត្រា Refresh 120Hz។
- ថាមពលថ្ម BlueVolt 6500mAh ជាមួយបច្ចេកសាកថ្មលឿន 90W និងប្រព័ន្ធ Bypass Charging ដែលជួយកាត់បន្ថយការឡើងកម្ដៅ និងការពារថ្មមិនឱ្យឆាប់ខូច។

សម្រាប់ vivo V70 FE៖
- មានជម្រើសពណ៌ Muse Purple, Ocean Blue និង Urban Silver។
- តម្លៃ $399 សម្រាប់ 8GB + 8GB (RAM ជំនួយ) | ទំហំផ្ទុក 256GB។
- កាមេរ៉ាគោលបំពាក់នូវបច្ចេកវិទ្យាលែន 200MP OIS ផ្ដល់នូវកម្រិតរូបភាពច្បាស់កម្រិតកំពូល និងទប់លំនឹងបានយ៉ាងល្អឥតខ្ចោះ ទោះបីជា Zoom ដល់ទៅ 900% ឬកាត់តម្រឹមរូបភាព ក៏នៅតែច្បាស់ល្អ។
- មានកាមេរ៉ាសែលហ្វី 32 MP HD និងគាំទ្រការថតវីដេអូកម្រិត 4K 30 fps។
- សមត្ថភាពការថតរូបជាមួយបច្ចេកវិទ្យា AI ដ៏ទំនើបជាច្រើនរួមមាន AI Magic Weather, AI Magic Landscape និង AI Retouch ជាដើម។
- បំពាក់នូវអេក្រង់ AMOLED កម្រិតច្បាស់ 1.5 K ដែលមានពន្លឺខ្ពស់បំផុតរហូតដល់ 1900 nits និងមានអត្រា Refresh 120Hz។
- ថាមពលថ្ម BlueVolt 7000mAh ជាមួយបច្ចេកសាកថ្មលឿន 90W និងប្រព័ន្ធ Bypass Charging ដែលជួយកាត់បន្ថយការឡើងកម្ដៅ និងការពារថ្មមិនឱ្យឆាប់ខូច។

មិនត្រឹមតែថតរូបច្បាស់ស្អាត ថ្មធំ និងប្រតិបត្តិការរលូនប៉ុណ្ណោះទេ vivo V70 និង vivo V70 FE ត្រូវបានរចនាឡើងដើម្បីភាពរឹងមាំដែលទទួលបានវិញ្ញាបនបត្រ SGS ការពារការធ្លាក់លំដាប់ផ្កាយ៥ ធន់នឹងការធ្លាក់គ្រប់ជ្រុង ជាមួយនឹងសមត្ថភាពការពារធូលីនិងទឹកកម្រិតខ្ពស់ IP68 និង IP69។

ជាមួយគ្នានេះដែរចំពោះ ទូរសព្ទទាំងពីរម៉ូដែលនេះ មានបន្ទះស៊ីមពីរ ដែលគាំទ្រការប្រើប្រាស់សេវា 5G ដែលស័ក្តិសមជាមួយបច្ចេកវិទ្យាអ៊ីនធឺណិតនៅកម្ពុជានាពេលបច្ចុប្បន្ន។

ជាពិសេសត្រកូលស៊េរី V70 នេះ មានប្រតិបត្តិការ Origin OS 6 ជួយដល់ការប្រើប្រាស់កាន់តែឆ្ឆ្លាតវៃមុខងារ Origin Island រួមជាមួយមុខងារ AI ជាច្រើនដូចជា AI Search, AI Creation, Gemini Live ជាដើម, រក្សាសុវត្ថិភាពឯកជនភាពយ៉ាងម៉ត់ចត់ជាមួយ Private Space និងការអាប់ដេតប្រព័ន្ធសុវត្ថិភាពរយៈពេល ៦ឆ្នាំពេញ, កាន់តែរលូន ជាមួយបច្ចេកវិទ្យា Origin Smooth Engine និងការតភ្ជាប់កាន់តែប្រសើរ ជាមួយបញ្ជូនទិន្នន័យរហ័សជាមួយ One-Tap Transfer និង vivo Office Kit បង្កើនភាពងាយស្រួលក្នុងការតភ្ជាប់គ្រប់ឧបករណ៍។

ធ្វើការជាវឥឡូវនេះ ដើម្បីទទួលបានកាដូបន្ថែមដ៏ពិសេស ជាមួយនឹងការធានាជួសជុលពេញមួយឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia៕