កុំប្រញាប់ពេក! ប្រយ័ត្នស៊យធំ ភ្លេចដក និងដាក់ខ្សែសាកថ្មទាំងកម្រោល ជាទង្វើមិនសមរ្យម អាចបង្កហានិភ័យគ្រោះថ្នាក់ខ្ពស់ (Video Inside)
10-04-2026 16:25
(ភ្នំពេញ)៖ ការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងមានការកើនឡើង ប៉ុន្តែទន្ទឹមទាំងនេះ ជាការធ្វេសប្រហែសមួយវិនាទីអាចបណ្តាលឱ្យមានការខូចខាតទាំងរថយន្ត ទូសាកថ្ម និងសាធារណៈ។ តាមរយៈវីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍នេះ បានបង្ហាញពីសកម្មភាពម្ចាស់រថយន្តមួយចំនួន ដែលហាក់ដូចជាមានការប្រញាប់ខ្លាំង រហូតភ្លេចដកខ្សែសាកចេញពីឡាន និងយកទៅទុកឱ្យបានត្រឹមត្រូវវិញ រួចបើកចេញទៅទាំងកម្រោល បណ្តាលឱ្យដាច់ខ្សែ និងប៊ិះនឹងរលំទូសាកថ្មទៀតផង។
នេះគឺជាមេរៀនមួយសម្រាប់បងប្អូនដែលប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងពិនិត្យមើលឱ្យបានច្បាស់លាស់មុននឹងបញ្ឆេះរថយន្តចាកចេញពីទីតាំងសាកថ្ម ដើម្បីជៀសវាងការខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសាធារណៈ។ មុននឹងបញ្ឆេះរថយន្តចាកចេញពីស្ថានីយ សូមចំណាយពេលតែ ៥ វិនាទី ដើម្បីពិនិត្យមើលឧបករណ៍សាក ឬមើលនៅលើអេក្រង់រថយន្តថា តើខ្សែសាកត្រូវបានដក និងបិទគម្របរួចរាល់ហើយឬនៅ? ការប្រុងប្រយ័ត្នរបស់អ្នក គឺជាសុវត្ថិភាព និងការសន្សំសំចៃថវិកា៕








