អាថ៌កំបាំងធ្វើឱ្យអាគុយឡាន EV ចិន ក្លាយជាស្តង់ដារលំដាប់ពិភពលោក និងមានតម្រូវការខ្លាំងបំផុត! អ្នកប្រើប្រាស់នៅកម្ពុជា មុខងារឆ្លាតវៃ EV Zone ជាជម្រើសល្អបំផុតស្វែងរកទីតាំងសាកថ្ម
13-04-2026 12:55
(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តអគ្គិសនី (EV) មកពីប្រទេសចិនបាននិងកំពុងវាយលុកទីផ្សារអន្តរជាតិយ៉ាងខ្លាំងក្លា។ ក្លាយជាកត្តាសំខាន់បំផុតដែលធ្វើឱ្យរថយន្តទាំងនេះទទួលបានការចាប់អារម្មណ៍ មិនមែនមានតែលើរូបរាង និងតម្លៃនោះទេ ប៉ុន្តែគឺស្ថិតនៅលើ «បច្ចេកវិទ្យាអាគុយ» ដែលជាបេះដូងនៃយានយន្ត។
១. ប្រភេទអាគុយឈានមុខគេដែលចិនកំពុងប្រើប្រាស់បច្ចុប្បន្ន គឺក្រុមហ៊ុនផលិតរថយន្តចិនធំៗ បានជ្រើសរើសប្រភេទអាគុយសំខាន់ៗចំនួន ២ ដើម្បីបំពាក់លើរថយន្តរបស់ខ្លួនមាន៖
- អាគុយប្រភេទ LFP (Lithium Iron Phosphate): គឺជាបច្ចេកវិទ្យាដែលចិនឈានមុខគេបំផុត វាត្រូវបានគេទទួលស្គាល់ថាមានសុវត្ថិភាពខ្ពស់ មិនងាយឆេះ និងមានអាយុកាលប្រើប្រាស់បានយូរ (សាកបានច្រើនដងមិនងាយខូច) ហើយក្រុមហ៊ុនយក្សដូចជា BYD បានអភិវឌ្ឍវាទៅជាកម្រិតស្តង់ដារ Blade Battery ដែលមានរាងស្តើង និងរឹងមាំបំផុត។
-អាគុយប្រភេទ NMC (Nickel Manganese Cobalt): ប្រើប្រាស់សម្រាប់រថយន្តលំដាប់ខ្ពស់ ដែលតម្រូវឱ្យរត់បានចម្ងាយឆ្ងាយ និងមានកម្លាំងខ្លាំង វាមានសមត្ថភាពផ្ទុកថាមពលបានខ្ពស់ល្អ ប៉ុន្តែមានតម្លៃថ្លៃជាង LFP។
២. គុណភាព និងការទទួលស្គាល់ជាសកល គឺផ្ទុយពីការយល់ឃើញពីមុនមកលើផលិតផលចិន បច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនី EV របស់ចិន នាពេលនេះគឺជា «ស្តង់ដាររួមមានតម្រូវការខ្លាំងក្នុងពិភពលោក» ម្ចាស់ទីផ្សារអាគុយដូចជាក្រុមហ៊ុនចិន CATL និង BYD គឺជាអ្នកផ្គត់ផ្គង់អាគុយធំជាងគេបំផុតលើពិភពលោក ហើយសូម្បីតែក្រុមហ៊ុនរថយន្តល្បីៗដូចជា Tesla, Toyota, និង Mercedes-Benz ក៏សុទ្ធតែមានកិច្ចសហការណ៍ប្រើប្រាស់អាគុយផលិតដោយក្រុមហ៊ុនចិនផងដែរ។
ហើយបច្ចេកវិទ្យាសាកថ្មលឿន នៃអាគុយជំនាន់ថ្មីរបស់ចិន កំពុងឈានដល់កម្រិតសាកថ្មក្នុងល្បឿនលឿនបំផុត (Ultra-fast charging) ដែលការសាកត្រឹមតែ ១០ ទៅ ១៥ នាទី អាចធ្វើឱ្យរថយន្តរត់បានចម្ងាយរាប់រយគីឡូម៉ែត្រ។
មិនត្រឹមតែអាគុយដែលមានស្រាប់នោះទេ ចិនកំពុងវិនិយោគលើអាគុយជំនាន់ក្រោយដូចជា Sodium-ion (ដែលប្រើអំបិលជាមូលដ្ឋាន មានតម្លៃថោក) និងប្រភេទអាគុយ Solid-state battery ដែលរត់បានចម្ងាយឆ្ងាយបំផុត និងមានសុវត្ថិភាពបំផុត ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងឧស្សាហកម្មយានយន្តអគ្គិសនីជាសកល។
ជាការកត់សម្គាលផងថា ការជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិន នាពេលបច្ចុប្បន្ន គឺជាការប្រើប្រាស់បច្ចេកវិទ្យាអាគុយដែលទំនើប និងមានសុវត្ថិភាពបំផុតមួយ ហើយអ្វីដែលអ្នកប្រើប្រាស់នៅកម្ពុជាគួរយកចិត្តទុកដាក់បន្ថែមនោះ
សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា និងទទួលបានភាពងាយស្រួលស្ថិតក្នុងដៃលែងបារម្ភរឿងអស់ថ្ម ជាមួយមុខងារឆ្លាតវៃ EV Zone ដែលជួយនាំផ្លូវលោកអ្នកទៅកាន់ស្ថានីយសាកថ្មដែលនៅជិតបំផុត ធានារាល់ការធ្វើដំណើរឱ្យកាន់តែរលូន និងជឿជាក់ ៕




