បន្តជានិមិត្តសញ្ញាសប្បុរសធម៌! ខ្មែរ ប៊ែវើរីជីស ចែកទឹកពិសាកម្ពុជាចំនួន ៧ ម៉ឺនដបជូនបងប្អូនដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ

13-04-2026 20:50

(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស នៅតែបន្តផ្តល់ត្រឡប់ទៅសង្គមវិញជាហូហែដោយបានធ្វើការចែកជូនទឹកពិសាកម្ពុជាចំណុះ ១.៥ លីត្រចំនួន ៧ ម៉ឺនដប និងភេសជ្ជៈ EXPREZ រសជាតិត្រសក់ផ្អែមចំនួន ២ ម៉ឺនកំប៉ុង ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត នៅតាមស្ថានីយ៍រថយន្តក្រុងទាំង ៦ ទីតាំង ដែលបង្ហាញពីភាពកក់ក្តៅ ពោរពេញដោយក្តីស្រឡាញ់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

បន្ថែមពីនេះ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានចុះមកចែកជូនទឹកពិសាកម្ពុជា និងអាយស៍រសជាតិទំពាំងបាយជូរ សរុបចំនួន ២ ម៉ឺនដប រួមទាំងថវិកាមួយចំនួន ជូនដល់អ៊ុំៗអ្នករត់ស៊ីក្លូ ដែលបង្ហាញពីស្មារតីរួបរួមគ្នា ឈរនៅកៀកសង្គមខ្មែរ ក្នុងនាមជាសហគ្រិនខ្មែរ។ លើសពីនេះ លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីសក៏បានធ្វើការចែកជូនទឹកពិសាកម្ពុជាដោយផ្ទាល់ ក៏ដូចជាសំណះសំណាលជាមួយបងប្អូនខ្មែរ បង្ហាញពីភាពជាសហគ្រិនខ្មែរ ហើយតែងតែចូលរួមយ៉ាងសកម្មក្នុងសង្គមផ្ទាល់តែម្តង។

ក្រោមកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ការចែកជូនទឹកពិសាកម្ពុជាចំណុះ ១.៥ លីត្រចំនួន ៧ ម៉ឺនដប ដោយឥតគិតថ្លៃជូនបងប្អូននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ នៅស្ថានីយរថយន្តក្រុងសាធារណៈចំនួន ៦ ទីតាំងរួមមាន៖ ស្ថានីយរថយន្តក្រុងវាលស្បូវ, ស្ថានីយរថយន្តក្រុងចាក់អង្រែលើ, ស្ថានីយរថយន្តក្រុង 2004, ស្ថានីយរថយន្តក្រុងសួនច្បារប្ញស្សីកែវ, ស្ថានីយរថយន្តក្រុង OCIC ជ្រោយចង្វារ និង ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង៕

*ខ្មែរ ប៊ែវើរីជីស គិតគូពីសុខទុក្ខបងប្អូនធ្វើដំណើរទៅលេងស្រុកកំណើត នាឱកាសបុណ្យប្រពៃណីជាតិខ្មែរ!
*គាំទ្រផលិតផលខ្មែរ គាំទ្រ ខ្មែរ ប៊ែវើរីជីស