មោទនភាពថ្មីដ៏អស្ចារ្យ! ខ្មែរ ប៊ែវើរីជីស ឈ្នះមេដាយមាស ១០ គ្រឿងបន្ថែម ពី Monde Selection បង្កើតកំណត់ត្រាថ្មីសរុប ៥៥ មេដាយមាស លើឆាកអន្តរជាតិ
14-04-2026 12:57
(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលពោរពេញដោយសេចក្តីរីករាយ និងការជួបជុំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សហគ្រិនខ្មែរ បានអបអរសាទរចំពោះការទទួលបាន មេដាយមាសចំនួន ១០ គ្រឿងបន្ថែមទៀតក្នុងឆ្នាំ ២០២៦ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection។
ជាមួយនឹងសមិទ្ធផលដ៏គួរឱ្យកោតសរសើរនេះ ក្រុមហ៊ុនបានបង្កើនចំនួនមេដាយមាសសរុបឡើងដល់ ៥៥ គ្រឿង ច្រើនជាងគេបង្អស់នៅកម្ពុជាពីស្ថាប័នអន្តរជាតិ។ មិនត្រឹមតែជាកំណត់ត្រាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបញ្ជាក់យ៉ាងច្បាស់អំពីភាពរឹងមាំ និងស្តង់ដារគុណភាពខ្ពស់នៃផលិតផល Made in Cambodia នៅលើឆាកអន្តរជាតិ។
ថ្នាក់ដឹកនាំ និង ក្រុមការងារ ខ្មែរ ប៊ែវើរីជីសទាំងអស់ បានខិតខំប្រឹងប្រែងយ៉ាងមោះមុត ក្នុងការសហការគ្នា ដោយយកចិត្តទុកដាក់គ្រប់ជំហាន ចាប់ពីការជ្រើសរើសវត្ថុធាតុដើម រហូតដល់ដំណើរការផលិត អនុវត្តតាមស្តង់ដារអន្តរជាតិ ប្រកបដោយបច្ចេកវិទ្យាទំនើប។
លើសពីភាពជោគជ័យក្នុងវិស័យអាជីវកម្ម ខ្មែរ ប៊ែវើរីជីស ក៏បន្តបំពេញតួនាទីសង្គមយ៉ាងសកម្ម តាមរយៈការចូលរួមកម្មវិធីសប្បុរសធម៌ និងការគាំទ្រព្រឹត្តិការណ៍ធំៗទូទាំងប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ និងស្មារតីជាតិខ្មែរ។ សមិទ្ធផលមេដាយមាសបន្ថែមក្នុងឆ្នាំ២០២៦នេះ គឺជាភស្តុតាងដ៏រឹងមាំថា ផលិតផលខ្មែរ អាចឈរជើងយ៉ាងមាំមួន និងមានកិត្តិយសលើទីផ្សារពិភពលោក។
គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស ក៏ទទួលបាន វិញ្ញាបនបត្រ ISO ធំៗ ចំនួន ៣ គឺ ISO 14001 ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ISO 9001 ប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 22000 ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ, ពានគ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ពានឧស្សាហកម្មបៃតងកម្ពុជា, ពាន ASEAN-OSHNET និង Crystal Prestige Trophy ពី Monde Selectionផងដែរ៕
*ផលិតផលខ្មែរ ស្តង់ដាអន្តរជាតិs
*ខ្មែរ ប៊ែវើរីជីស រោងចក្រស្តង់ដាលំដាប់ពិភពលោក!



