កាន់តែធំទៀតហើយ សង្ក្រាន្តឆ្នាំនេះ! ខ្មែរ ប៊ែវើរីជីស រៀបចំឆាកប្រគំតន្រ្តី ៣ ទីតាំង ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត និង ៣ ផ្សេងទៀត នៅតាមខេត្ត

16-04-2026 12:57

(ភ្នំពេញ)៖ កាន់តែធំ កាន់តែសប្បាយ ជាមួយឆាកសង្ក្រាន្តធំៗ ពី ខ្មែរ ប៊ែវើរីជីស! ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលមានរយៈពេល ៦ ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ជាពិសេស គឺការរៀបចំឆាកតន្រ្តីធំៗ ៣ នៅ Walkstreet ផ្ទាល់រួមមាន៖ សង្ក្រាន្តកម្ពុជា, សង្ក្រាន្ត Gen Z របស់ទឹកក្រូច CAMBODIA COLA និងភេសជ្ជៈ EXPREZ, ព្រមទាំង សង្ក្រាន្តទឹកពិសាកម្ពុជា និង CAMBODIA SPORT+ ដែលញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយបានគ្រប់ជ្រុង មានគ្រប់ទម្រង់ ទាំងការរាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយ ក៏ដូចជាសកម្មភាពកម្សាន្តផ្សេងៗទៀត នៅឆាកសង្ក្រាន្តទាំង៣ របស់ ខ្មែរ ប៊ែវើរីជីស។

មិនរំលងសូម្បីតាមខេត្ត ឆាកដ៏ធំរបស់ព្រឹត្តិការណ៍ ១ ពាន់លានរៀល ដើម្បីសប្បុរសធម៍ ក៏នឹងចូលរួមអបអរសង្ក្រាន្តឆ្នាំថ្មីជាមួយបងប្អូននៅខេត្តចំនួន ៣ ខុសៗគ្នា រួមមាន៖ សង្ក្រាន្ត ដាហ្ស នៅខេត្តកំពត, សង្ក្រាន្ត Exprez នៅខេត្តព្រះសីហនុ, សង្ក្រាន្តទឹកពិសាកម្ពុជា នៅខេត្តព្រៃវែង។

លើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បានចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តការណ៍សង្ក្រាន្តជាច្រើននៅតាមតំបន់ផ្សេងៗ ចាប់តាំងពីដើមខែមេសាមកម៉្លេះ មានទាំងសង្ក្រាន្តតាមសាលា សង្ក្រាន្តតាមវិទ្យាល័យ ក៏ដូចជាសង្ក្រាន្តតាមសកលវិទ្យាល័យជាដើម ដើម្បីចូលរួមជំរុញ​ និងបណ្តុះផ្នត់គំនិតកូនខ្មែរ ឱ្យស្រឡាញ់ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ តន្រ្តី គុនខ្មែរ ឱ្យកាន់តែទូលំទូលាយ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​តែ​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​គ្រប់​ទម្រង់​នៅ​កម្ពុជា ដោយ​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​សង្ក្រាន្ត ដើម្បី​អភិរក្ស​ថែរក្សា​ប្រពៃណី​បុរាណ​ខ្មែរ និង​ជម្រុញ​លើក​ស្ទួយ​ស្មារតី​សិល្បៈ​សម័យ​តាម​រយៈ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​គ្រប់​ខេត្ត​-​ក្រុង​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​៕

*ខ្មែរ ប៊ែ​វើ​រី​ជី​ស ជាអ្នក​ឧបត្ថម្ភ​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​នៅ​កម្ពុជា