យល់ដឹងពីស្តង់ដារ WLTP៖ គន្លឹះសំខាន់ៗ ដើម្បីបើកបររថយន្តអគ្គិសនីដោយមានទំនុកចិត្តជាមួយមុខងារ EV Zone

18-04-2026 12:31

(ភ្នំពេញ)៖ ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរ មុខងារ EV Zone បានដើរតួយ៉ាងសំខាន់ក្នុងការជួយអ្នកបើកបរឱ្យផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា WLTP ទៅនឹងការរៀបចំផែនការធ្វើដំណើរជាក់ស្តែង។ WLTP (Worldwide Harmonised Light Vehicle Test Procedure) ជាមួយជម្រើសស្តង់ដារសុក្រឹតភាពខ្ពស់ (Real-world Simulation) ខុសពីស្តង់ដារចាស់ៗ ក្នុងការកំណត់ផ្អែកលើល្បឿនចម្រុះ ចាប់ពីការបើកបរយឺតៗក្នុងក្រុង រហូតដល់ល្បឿនលឿនលើផ្លូវហាយវ៉េ។ នៅពេលអ្នកប្រើប្រាស់ដឹងពីចម្ងាយពិតប្រាកដតាមរយៈ WLTP ពួកគេអាចប្រើមុខងារ EV Zone របស់ Fresh AI ដើម្បីស្វែងរកស្ថានីយសាកភ្លើងដែលនៅជិតបំផុតតាមគន្លងផ្លូវរបស់ពួកគេដោយគ្មានការបារម្ភ។

ឆ្លើយតបនឹងអាកាសធាតុក្តៅនៅកម្ពុជា និងទីផ្សាររថយន្តអគ្គិសនី ដែលបើកបរតាមស្តង់ដារ WLTP គឺជាការគិតគូរពីការប្រើប្រាស់ថាមពលលើម៉ាស៊ីនត្រជាក់ និងឧបករណ៍អេឡិចត្រូនិចក្នុងឡាន ខណៈនេះជួយឱ្យអ្នកបើកបរដឹងពីកម្រិតថាមពលដែលបាត់បង់ពិតប្រាកដ និងអាចសម្រេចចិត្តចូលសាកថ្មនៅតាមស្ថានីយដែលបង្ហាញក្នុង EV Zone បានទាន់ពេលវេលា។

WLTP ជាស្តង់ដារបើកបរមួយជួយកាត់បន្ថយការបារម្ភរឿងអស់ភ្លើង (Range Anxiety) បង្ហាញភាពជឿជាក់លើចម្ងាយផ្លូវដែលបង្ហាញតាមស្តង់ដារ រួមផ្សំជាមួយបច្ចុប្បន្នភាពនៃចំនួនស្ថានីយសាកថ្មនៅក្នុង EV Zone (ដែលបច្ចុប្បន្នមានរហូតដល់ជាង ២០០ទីតាំង) នឹងជួយឱ្យការធ្វើដំណើរផ្លូវឆ្ងាយលែងជាបញ្ហាប្រឈមទៀតហើយ។

WLTP ជាស្តង់ដារអន្តរជាតិសម្រាប់ការបើកបរលើស្ថានភាពផ្លូវនៅកម្ពុជា ខណៈដែលប្រទេសកម្ពុជាកំពុងមានការជំរុញពីរដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មឡាន EV ហើយការប្រើប្រាស់ស្តង់ដារវាស់វែងកម្រិតពិភពលោកដូចជា WLTP គឺជាជំហានដ៏ទំនើបមួយ ស្របទៅនឹងចក្ខុវិស័យបច្ចេកវិទ្យារបស់ Fresh AI។

ជាការកត់សម្គាល់ ការយល់ដឹងពីស្តង់ដារបើកបរ WLTP គឺជាការផ្ដល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងថាមពលរថយន្ត ចំណែកឯមុខងារឆ្លាតវៃ EV Zone របស់ Fresh AI គឺជាដៃគូដ៏ឆ្នើមដែលផ្ដល់ព័ត៌មានទីតាំងសាកថ្មដ៏សម្បូរបែប។ ការរួមបញ្ចូលគ្នានេះ នឹងធ្វើឱ្យរាល់ការបើកបររថយន្តអគ្គិសនីនៅកម្ពុជា កាន់តែមានភាពងាយស្រួល សុវត្ថិភាព និងទំនើបបំផុត៕

ពាក់ព័ន្ធការប្រើប្រាស់ឡានអគ្គិសនី បើកបរតាមស្តង់ដារ WLTP (Worldwide Harmonised Light Vehicle Test Procedure) ក៏ត្រូវបានចាត់ទុកថាសមស្របសម្រាប់រថយន្តអគ្គិសនី (EV) នៅកម្ពុជា ព្រោះវាផ្តល់ទិន្នន័យចម្ងាយបើកបរដែលជិតស្និទ្ធនឹងការពិតជាងស្តង់ដារចាស់ៗ ជួយឱ្យអ្នកប្រើប្រាស់កម្ពុជាអាចរៀបចំផែនការធ្វើដំណើរបានច្បាស់លាស់ក្នុងបរិបទដែលស្ថានីយសាកភ្លើងនៅមានកម្រិត។

ហេតុផលសំខាន់ៗមានដូចជា៖ ភាពកំណត់យ៉ាងជិតស្និទ្ធនឹងជាក់លាក់ (Real-world Simulation) ដោយស្តង់ដារ WLTP គឺបង្ហាញការធ្វើតេស្តផ្អែកលើល្បឿនចម្រុះ (ល្បឿនទាប មធ្យម ខ្ពស់ និងល្បឿនលឿនខ្លាំង) ដែលឆ្លុះបញ្ចាំងពីទម្លាប់បើកបរទាំងក្នុងក្រុង និងតាមបណ្តាខេត្តនៅកម្ពុជាបានប្រសើរជាង។ សមស្របនឹងអាកាសធាតុក្តៅ WLTP គិតគូរពីការប្រើប្រាស់គ្រឿងបន្លាស់ដូចជាម៉ាស៊ីនត្រជាក់ ដែលចាំបាច់សម្រាប់ប្រទេសកម្ពុជា ដែលជួយឱ្យអ្នកបើកបរដឹងពីកម្រិតថាមពលដែលបាត់បង់ពិតប្រាកដ។

ជួយកាត់បន្ថយការបារម្ភរឿងអស់ភ្លើង (Range Anxiety) តាមរយៈការបង្ហាញចម្ងាយបើកបរដែលអាចទុកចិត្តបាននៃភាពសុក្រិតរបស់បច្ចេវិទ្យា WLTP គឺជួយឱ្យអ្នកប្រើប្រាស់កម្ពុជាដឹងថាពួកគេអាចបើកបរបានចម្ងាយប៉ុណ្ណាតាមស្ថានភាពផ្លូវជាក់ស្តែង មុនពេលចាំបាច់ត្រូវសាកភ្លើងម្តងទៀត។

ស្របពេលដែលកម្ពុជាកំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីទំនើបៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីតាំងសាកថ្ម ខណៈស្តង់ដារ WLTP អាចផ្តល់នូវស្តង់ដារវាស់វែងទំនើបដែលទទួលស្គាល់ជាអន្តរជាតិ។
ហើយសរុបមក WLTP ផ្តល់នូវតួលេខយោងដ៏ត្រឹមត្រូវមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ឡានអគ្គិសនី EV នៅកម្ពុជាអាចជឿជាក់លើចម្ងាយបើកបររបស់រថយន្តពួកគេនៅក្នុងស្ថានភាពជាក់ស្តែងនៅលើដងផ្លូវ៕