អវតារ ម៉ាត Avatar Mart ខ្មែរ បើកសម្ពោធជាផ្លូវការ ជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន Jet's Group ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
18-04-2026 21:11
(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ អវតារ ម៉ាត Avatar Mart ខ្មែរ បានប្រារព្វពិធីបើកសម្ពោធជាផ្លូវការ ជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន Jet's Group របស់ឧកញ៉ា ស្រី ចាន់ថន។
ក្នុងឱកាសដ៏វិសេសវិសាលនេះ អវតារ ម៉ាត Avatar Mart មានគោលបំណងធំៗដូចជា៖
-ផ្តល់ឱកាសឲ្យផលិតផលខ្មែរ បានឈានដល់អ្នកប្រើប្រាស់យ៉ាងទូលំទូលាយ
-ចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រអាជីវកម្មក្នុងស្រុក
-បង្កើតជាម៉ាតដែលប្រមូលផ្តុំផលិតផលគុណភាពខ្ពស់ មានប្រភពច្បាស់លាស់ និងមានសុវត្ថិភាព
-បង្កើនការយល់ដឹង និងភាពមោទនភាពរបស់ប្រជាជនខ្មែរ ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក
-ជំរុញឲ្យអ្នកផលិតខ្មែរ អភិវឌ្ឍគុណភាព និងនវានុវត្តន៍ជាបន្តបន្ទាប់
អវតារ ម៉ាត Avatar Mart មិនត្រឹមតែជាកន្លែងលក់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់បង្ហាញអត្តសញ្ញាណ និងសមត្ថភាពផលិតផលខ្មែរ ឲ្យឈានទៅកាន់អនាគតដ៏រឹងមាំ និងចីរភាព។
ពាក្យថា «អវតារ» (អានថា៖ អៈ-វៈ-តា) មានប្រភពមកពីភាសាសំស្ក្រឹត ដែលមានន័យថា «ការចុះមកចាប់ជាតិ»។ ក្នុងន័យសាសនា (ព្រហ្មញ្ញសាសនា) អវតារ សំដៅលើការដែលព្រះអាទិទេព ជាពិសេសព្រះវិស្ណុ បែងភាគ ឬចុះមកកាន់លោកិយ ក្នុងរូបរាងផ្សេងៗ ដើម្បីជួយសង្គ្រោះពិភពលោក និងកម្ចាត់អំពើអាក្រក់។
ដោយយកន័យដ៏មានអត្ថន័យនេះ “អវតារ ម៉ាត” ត្រូវបានបង្កើតឡើង ដោយមានបេសកកម្មចម្បងក្នុងការលើកកម្ពស់ និងគាំទ្រផលិតផលខ្មែរ ១០០% ឲ្យមានទីផ្សាររឹងមាំ និងអាចប្រកួតប្រជែងបានទាំងក្នុង និងក្រៅប្រទេស៕



