App Store កំពុងមានសន្ទុះខ្លាំងឡើងវិញ ហើយ AI អាចជាមូលហេតុនៅពីក្រោយរឿងនេះ

20-04-2026 10:43

(បរទេស)៖ មនុស្សគ្រប់គ្នាធ្លាប់និយាយថា AI នឹងមកសម្លាប់កម្មវិធីទូរសព្ទ (Apps) ប៉ុន្តែផ្ទុយទៅវិញ ការដាក់ចេញនូវកម្មវិធីថ្មីៗកំពុងតែហក់ឡើងខ្ពស់យ៉ាងខ្លាំង។ យោងតាមការវិភាគថ្មីពីក្រុមហ៊ុនផ្តល់ទិន្នន័យទីផ្សារ Appfigures ការបញ្ចេញកម្មវិធីទូរសព្ទថ្មីៗទូទាំងពិភពលោកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ បានកើនឡើង ៦០% បើធៀបនឹងឆ្នាំមុន ទាំងនៅលើ App Store របស់ Apple និង Google Play។ សន្ទុះនេះរឹតតែខ្លាំងដល់ទៅ ៨០% បើគេមើលតែលើ iOS App Store តែមួយ។ គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ចំនួនកម្មវិធីដែលបានបញ្ចេញសរុបបានកើនឡើងដល់ ១០៤% នៅក្នុងហាងកម្មវិធីទាំងពីរ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ដូចដែលលោក Greg “Joz” Joswiak អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារពិភពលោករបស់ Apple បាននិយាយបែបលេងសើចក្នុងសម្ភាសន៍នាពេលថ្មីៗនេះថា៖ «ពាក្យចចាមអារ៉ាមដែលថា App Store នឹងត្រូវស្លាប់ក្នុងយុគសម័យ AI នោះ ហាក់ដូចជាការនិយាយបំផ្លើសហួសហេតុពេកហើយ»

របកគំហើញនេះបានលេចឡើង ចំពេលដែលមានការបារម្ភថាការកើនឡើងនៃ AI Chatbots និងភ្នាក់ងារឆ្លាតវៃ (Agents) នឹងធ្វើឱ្យអ្នកប្រើប្រាស់លែងចង់ប្រើ Apps។ ទ្រឹស្តីនេះត្រូវបានលើកឡើងដោយអ្នកក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដូចជាលោក Carl Pei នាយកប្រតិបត្តិក្រុមហ៊ុន Nothing ដែលកំពុងផ្តោតលើការបង្កើតស្មាតហ្វូនសម្រាប់យុគសម័យ AI។ ប៉ុន្តែក៏មានលទ្ធភាពមួយទៀតដែរគឺ AI នឹងធ្វើឱ្យការបង្កើតកម្មវិធីកាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា ដែលជំរុញឱ្យមានការចាប់ផ្តើមសារជាថ្មីនៃ App Store។ កំណើននេះអាចដឹកនាំដោយ «អ្នកបង្កើត» ដែលមានគំនិតច្នៃប្រឌិត ប៉ុន្តែខ្វះជំនាញបច្ចេកទេសក្នុងការសរសេរកូដ។

ប្រភេទកម្មវិធីដែលកំពុងនាំមុខគេ (ត្រីមាសទី១ ឆ្នាំ២០២៦)៖
១៖ ហ្គេមទូរសព្ទ (Mobile Games): នៅតែឈរលេខរៀងទី។
២៖ កម្មវិធីឧបករណ៍ប្រើប្រាស់ (Utilities): ឡើងមកលេខ២។
៣៖ កម្មវិធីរបៀបរស់នៅ (Lifestyle): ឡើងពីលេខ៥ មកលេខ៣។
៤៖ កម្មវិធីបង្កើនផលិតភាព (Productivity): ជាប់ក្នុងចំណោម Top 5។
៥៖ កម្មវិធីសុខភាព និងកាយសម្បទា (Health and Fitness): ស្ថិតក្នុងចំណោម Top 5។

ការផ្ទុះឡើងនៃកម្មវិធីថ្មីៗដ៏ច្រើនលើសលប់ ក៏បង្កជាបញ្ហាដល់ Apple ក្នុងការពិនិត្យតាមដានផងដែរ ពោល Apple បានលុបកម្មវិធីរង្វាន់នេះចេញវិញ បន្ទាប់ពីវាបានជាប់ក្នុងចំណាត់ថ្នាក់កំពូលជាច្រើនខែ ដោយសារការបំពានច្បាប់។ មួយទៀតគឺកម្មវិធីបោកប្រាស់ ពោលកម្មវិធីរូបិយបណ្ណឌីជីថល (Crypto) ក្លែងក្លាយមួយបានបោកបញ្ឆោតលុយពីអ្នកប្រើប្រាស់អស់ ៩.៥ លានដុល្លារ។

ទោះបីជាមានបញ្ហាទាំងនេះក៏ដោយ កាលពីឆ្នាំ២០២៤ Apple បានច្រានចោលកម្មវិធីជាង ៣២០,០០០ ដែលត្រូវបានរកឃើញថាជាកម្មវិធីឥតប្រយោជន៍ (Spam) ឬចម្លងពីគេ និងបានទប់ស្កាត់កម្មវិធីដែលបង្កហានិភ័យជាង ៣៧,០០០ មិនឱ្យទៅដល់ដៃអ្នកប្រើប្រាស់។ អ្នកជំនាញយល់ថា ប្រសិនបើការសរសេរកូដតាមរយៈ AI (AI-assisted vibe coding) គឺជាមូលហេតុពិតប្រាកដនៅពីក្រោយការកើនឡើងនេះ នោះតម្រូវការក្នុងការត្រួតពិនិត្យសុវត្ថិភាពនឹងកាន់តែមានសារៈសំខាន់បំផុត ដើម្បីការពារអ្នកប្រើប្រាស់ពីកម្មវិធីដែលមិនមានសុវត្ថិភាព៕