យល់ដឹងកីឡា៖ នៅសល់ ៨៩ថ្ងៃទៀត ដល់ថ្ងៃផ្តាច់ព្រ័ត្រ World Cup 2026 នៅកីឡដ្ឋាន MetLife
20-04-2026 14:38
(បរទេស)៖ គិតត្រឹមថ្ងៃទី២០ ខែមេសានេះ វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅសល់ត្រឹមតែ ៨៩ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ធ្វើនៅឯកីឡដ្ឋាន MetLife ស្ថិតក្នុងទឹកដី សហរដ្ឋអាមេរិក។
តើក្រុមប្រទេសណា នឹងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជំនាន់ទី២៣ ដើម្បីដណ្តើមពានដ៏មហាអស្ចារ្យមួយនេះ គ្រាដែលអាហ្សង់ទីន មកពីតំបន់អាមេរិកខាងត្បូង ជាម្ចាស់ការពារតំណែងជើងឯក ក៏បានឡើងមកដល់ជុំចុងក្រោយ វគ្គចែកពូល ៤៨ក្រុមចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះដែរ?
ជាការកត់សម្គាល់ WC26 ដែលមាន ៤៨ក្រុម (ប្រទេស) ចូលរួម និងមាន ៣ប្រទេសធ្វើម្ចាស់ផ្ទះរួមគ្នាផងនោះរួមមាន សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា និងមាន ១៦ទីក្រុង ត្រូវបានជ្រើសរើសធ្វើជាទីតាំងដើម្បីរៀបចំការប្រកួតដោយ មានរយៈពេល ៣៩ឆ្នាំ ស្មើនឹង ១០៤ប្រកួតសរុប។
ក្នុងនោះដែរ Mexico City Stadium ដែលអាចផ្ទុកអ្នកទស្សនាបាន ៨៣,០០០នាក់របស់មិចស៊ិក ត្រូវបានជ្រើសរើសជាទីតាំងបើសម្ពោធនៅថ្ងៃទី១១ ខែមិថុនា និងបញ្ចប់នៅកីឡដ្ឋាន MelLife ផ្ទុកបាន ៨២,៥០០នាក់ ស្ថិតក្នុងទីក្រុង New York របស់អាមេរិក ជាទីកន្លែងប្រារព្វពិធីប្រកួតផ្តាច់ព្រ័ត្រ និងបិទការប្រកួតទាំងស្រុងតែម្តង៕



