Samsung SDI ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីជាលើកដំបូងជាមួយ Mercedes-Benz
20-04-2026 15:46
(បរទេស)៖ ក្រុមហ៊ុនផលិតអាគុយរបស់កូរ៉េខាងត្បូង Samsung SDI បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលច្រើនឆ្នាំជាមួយក្រុមហ៊ុន Mercedes-Benz ដើម្បីផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនី (EV) ដែលនេះជាកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយ EV លើកដំបូងបំផុតរវាងក្រុមហ៊ុនទាំងពីរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ Samsung SDI អាគុយទាំងនោះនឹងប្រើប្រាស់បច្ចេកវិទ្យាគីមី High-nickel NCM (នីកែល កូបាល់ និងម៉ង់ហ្គាណែស) ដើម្បីផ្តល់ថាមពលដល់រថយន្តអគ្គិសនីជំនាន់ក្រោយរបស់ Mercedes-Benz។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ក្រុមហ៊ុន Mercedes-Benz មានគម្រោងប្រើប្រាស់អាគុយទាំងនេះ នៅក្នុងរថយន្តអគ្គិសនីប្រភេទ SUV ខ្នាតតូច និងមធ្យម ក៏ដូចជារថយន្តប្រភេទ Coupe នាពេលអនាគត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Samsung SDI មិនបានបង្ហើបឱ្យដឹងពីទំហំទឹកប្រាក់នៃកិច្ចព្រមព្រៀងនេះនៅឡើយទេ៕











