ក្រុមហ៊ុន សាប៊ូខ្មែរ សាហារ៉ា ប្រកាសលើកទឹកចិត្តដល់អ្នកទើបប្រឡូកវិស័យបង្កើតមាតិកាដែលមិនទាន់មាន Sponsor ឬមិនទទួលគ្រឿងស្រវឹង ដើម្បីចរចាដាក់ Sponsor ទោះថវិកាមិនច្រើន ក៏បានរួមចំណែកលើកទឹកចិត្តធ្វើ Content បែបផ្ដល់ចំណេះដឹង ឬផ្សព្វផ្សាយពីវប្បធម៌ខ្មែរ

20-04-2026 18:02

(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុន សាប៊ូ សាហារ៉ា ដែលជាផលិតក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសលើកទឹកចិត្តដល់អ្នកទើបប្រឡូកវិស័យបង្កើតមាតិកាដែលមិនទាន់មាន Sponsor ឬមិនទទួលគ្រឿងស្រវឹង ដើម្បីចរចាដាក់ Sponsor ទោះថវិកាមិនច្រើន ក៏បានរួមចំណែកលើកទឹកចិត្តធ្វើ Content បែបផ្ដល់ចំណេះដឹង ឬផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។

តាមរយៈគណនី Facebook ផេកដែលមានឈ្មោះថា Sahara Cambodia បានបញ្ជាក់យ៉ាងដូច្នេះថា៖ អគ្គនាយកក្រុមហ៊ុន សាប៊ូ សាហារ៉ា ដែលជាផលិតក្នុងប្រទេសកម្ពុជា បានបង្ហោះសារលើគណនី Facebook ផ្ទាល់ខ្លួនថា «ដើម្បលើកទឹកចិត្តដល់អ្នកទើបប្រឡូកវិស័យបង្កើតមាតិកាដែលមិនទាន់មាន Sponsor ឬមិនទទួលគ្រឿងស្រវឹងសូមទាក់ទងមកខ្ញុំដើម្បីចរចាដាក់ Sponsor ទោះថវិកាមិនច្រើនណាស់ណាក៏បានរួមចំណែកលើកទឹកចិត្តធ្វើ Content បែបផ្ដល់ចំណេះដឹង ឬផ្សព្វផ្សាយពីវប្បធម៌ខ្មែរ»