ផ្លូវការ! Wolves ត្រូវបានកាត់ចេញពីលីគ Premier League ទោះបីនៅសល់ ៥ប្រកួតទៀតក៏ដោយ
21-04-2026 09:50
(បរទេស)៖ ក្រុមបាល់ទាត់ Wolverhamton Wanderer បានក្លាយក្រុមដំបូងគេ ក្នុងចំណោម ៣ក្រុមដែលបានធ្លាក់ ចេញពីលីគកំពូលអង់គ្លេស Premier League 2025-26 បើទោះបីជានៅសល់ ៥ប្រកួតទៀត ដើម្បីបិទរដូវកាលនេះ ដ៏ពេញលេញក៏ដោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកាសពីការកាត់ចេញពី PL ត្រឹមរដូវកាលនេះ បន្ទាប់ពី West Ham United បានបញ្ចប់ក្នុងលទ្ធផល ០-០ នៅក្នុងផ្ទះរបស់ Crystal Palace នៃសប្តាហ៍ទី៣៣ កាលពីរាត្រីថ្ងៃចន្ទ។
ក្រុមរហស្សនាម «កញ្ជ្រោង» បានឆ្លងកាត់ ៣៣ប្រកួតរដូវកាលនេះ រកបានតែ ១៧ពិន្ទុប៉ុណ្ណោះ និងបានត្រៀមខ្លួនដើម្បីលេងនៅក្របខណ្ឌទី២ អង់គ្លេស Championship ជាលើកដំបូងឡើងវិញ គិតចាប់ពីឆ្នាំ២០១៨ មក ស្ថិតក្រោមការបង្វឹករបស់លោក Rob Edwards ដែលបានព្យាយាមជួយពួកគេណាដែរ ប៉ុន្តែធ្វើពុំបានសម្រេចដដែល។
គួររំលឹកផងថា Wolves បានផលិត និងលក់ចេញកីឡាករឆ្នើមៗមួយចំនួនមានដូចជា Raul Jimenez, Diogo Jota, Ruben Neves, Matheus Cunha និង Rayan Ait-Nouri ក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយ មុនឈានដល់បាត់បង់កៅអីនៅ Premier League នាពេលនេះ៕



