អ្នកវិទ្យាសាស្រ្ត៖ បាល់ទាត់ ដែលត្រូវបានរចនាឡើងជំនាន់ថ្មី នឹងអាចកាត់បន្ថយប៉ះទង្គិចខួរក្បាល

21-04-2026 11:10

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តមានការជឿជាក់ថា បាល់ទាត់ជំនាន់ថ្មីដែលត្រូវបានរចនាឡើងនាពេលខាងមុខ នឹងអាចជួយកាត់បន្ថយ ចំពោះការប៉ះទង្គិចខួរក្បាល បន្ទាប់ពីកិច្ចស្រាវជ្រាវមួយបានបង្ហាញថា ពិតជាមានផលប៉ះពាល់ដល់ដំណើរខួរក្បាលនាពេលកន្លងមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ថ្មីៗនេះដែរ អ្នកវិទ្យាសាស្ត្របានកំពុងសិក្សាពីទំនាក់ទំនងនៃការលេងបាល់ទាត់ តាមរយៈការតែត (ប្រើក្បាល) និងជំងឺសរសៃប្រសាទ។

ការសិក្សាស្រាវជ្រាវដោយសាលកវិទ្យាល័យ Loughborough និងមានការគាំទ្រដោយសហព័ន្ធបាល់ទាត់ផងនោះ បានពិនិត្យទៅលើផលប៉ះពាល់ពីការប្រើប្រាស់បាល់ជាច្រើនទសវត្សរ៍កន្លងមក ដែលមានការពាក់ព័ន្ធទៅនឹងកម្ពស់ និងល្បឿនថែមទៀតផង។

ការសិក្សាដដែលនោះក៏បានបង្ហាញថា បាល់ស្បែកដែលបានប្រើរាប់ទសវត្សរ៍មកនោះ មិនមានភាពចាំបាច់ ឬក៏គុណ ភាពខ្ពស់ជាងបាល់សម័យទំនើបនេះទេ។

កាលពីខែមករា ឆ្នាំ២០២៦ មន្រ្តីជាន់ខ្ពស់មួយរូបក្នុងកីឡាបានអះអាងថា ការតែតបាល់ញឹកញាប់ពេក គឺទំនងជាមានជំងឺខួរក្បាលដែលអាចឈានដល់ការស្លាប់បាន មានដូចជាអតីតកីឡាករក្លិប Leeds United និង Manchester United គឺ Gordon McQueen ដែលបានមរណភាពកាលឆ្នាំ២០២៣ និង ១ឆ្នាំក្រោយមក Jeff Astle អតីតខ្សែប្រយុទ្ធអង់គ្លេសដែរ។

ការសិក្សាស្រាវជ្រាវក្នុងទីលានជាក់ស្តែងកាលពីឆ្នាំ២០១៩ ក្រោមការឧបត្ថម្ភពី FA និងសមាគមបាល់ទាត់អាជីពបានរកឃើញថា ការតែតបាល់លើសពី ៥ដងក្នុង ១ប្រកួត ងាយទទួលរងផលប៉ះពាល់ខួរក្បាល។ គិតចាប់តាំងពីពេលនោះមក FA ក៏បានហាមប្រាមក្មេងៗអាយុក្រោម ១១ឆ្នាំ (under-11s) មិនឱ្យប្រើក្បាលតែម្តង។

ចំណែកឯ FA នៃប្រទេសស្កុតឡេនវិញគឺទៅបានឆ្ងាយជាងនេះ ពោលគឺហាមឃាត់មិនឱ្យតែតបាល់នោះទេ នៅអំឡុងហ្វឹកហាត់ ទាំងមុន និងក្រោយការប្រកួតលក្ខណៈអាជីពសម្រាប់យុវជននានា ដ្បិតកិច្ចការស្រាវជ្រាវទាំងនេះក៏មានការ យល់ស្រប និងផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសំណាក់ FIFA និង UEFA ទៀតផង៕