Real យកឈ្នះ Alaves ២-១ កាត់បន្ថយគំលាតនាំមុខរបស់ Barcelona មកនៅត្រឹម ៦ពិន្ទុនៃ La Liga

22-04-2026 10:26

(បរទេស)៖ ឆ្លងតាមជ័យជម្នះ ២-១ ទៅលើក្រុមភ្ញៀវ Alaves បានញាំងឱ្យក្រុមអធិរាជស Real Madrid បានកាត់បន្ថយនូវគំលាតនាំមុខ ៦ពិន្ទុពីក្រុមកំពូលតារាងលីគអេស្ប៉ាញ La Liga ពី FC Barcelona។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា ក្រុមដែលដឹកនាំដោយលោក Alvaro Arbeloa បានបញ្ចប់កំណត់ត្រាលេងមិនឈ្នះក្នុងលីគចំនួន ២ប្រកួតចុងក្រោយ និងជាការប្រកួតលើកដំបូងរបស់ពួកគេដែរ គិតចាប់តាំងពីហាលអាវពីពានអឺរ៉ុប UEFA Champions League 2025-26 ក្រោមថ្វីជើងរបស់ Bayern Munich ត្រឹមវគ្គ ៨ក្រុមរួចមក។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Santiago Bernabeu ខ្សែប្រយុទ្ធជួរមុខទាំងពីរ Kylian Mbappe រួមទាំង Vinicius Jr រកបានម្នាក់ ១គ្រាប់នៅនាទីរៀងគ្នា ៣០ និងនាទី៥០ នៅពេលអតីតប្រធានមាន់គកបារាំង កើនបាន ២៤គ្រាប់ ក្នុងចំណោម ២៧ប្រកួតសរុបនៅ La Liga 2025-26 ហើយ Alaves ដែលនៅក្រៅតំបន់កាត់ចេញពីលីគត្រឹម ៦ពិន្ទុអាចតដៃបានតែ ១គ្រាប់នៅនាទី៩០+៣។

ក៏ប៉ុន្តែក្រុមរបស់លោក Hansi Flick នៅតែបង្កើនការនាំមុខដាច់ ៩ពិន្ទុវិញដដែល ប្រសិនបើម្ចាស់ការពារតំណែងជើងឯក Barca អាចយកឈ្នះក្រុមភ្ញៀវ Celta Vigo នៅរាត្រីថ្ងៃពុធនេះ គ្រាដែលនៅសល់ ៦ប្រកួតទៀតបិទរដូវកាល៕