ក្របខណ្ឌទី២ អង់គ្លេស Championship បដិសេធពីការប្រើប្រាស់ប្រព័ន្ធ VAR រដូវកាលក្រោយ
22-04-2026 11:41
(បរទេស)៖ Championship ដែលត្រូវបានគេស្គាល់ថា ជាក្របខណ្ឌបាល់ទាត់កម្រិតទី២ នៃប្រទេសអង់គ្លេសនោះ បានធ្វើការទាត់ចោលពីការប្រើប្រាស់ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល ហៅកាត់ថា VAR សម្រាប់រដូវកាលឆ្នាំ២០២៦-២៧ ខាងមុខ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បណ្តាក្លិបជាច្រើនដែលកំពុងលេងនៅ Championship បានស្នើឱ្យមានការពិចារណាឡើងវិញ ចំពោះការប្រើប្រាស់ VAR រដូវកាលក្រោយ នៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ EFL កាលពីចុងខែមុន ធ្វើឡើងដោយគណៈកម្មាធិការរៀបចំការប្រកួតលក្ខណៈអាជីព (PGMO)។
ដោយជាលទ្ធផល EFL បានទទួលមតិរិះគន់ និងសំណើប្រឆាំងជាច្រើនពីការប្រើប្រាស់ VAR នារដូវកាលក្រោយ ដែលចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីប៉ុន្មានខែថ្មីៗចុងក្រោយនេះ មានគ្រូបង្វឹកជាច្រើននៅ Championship ស្នើឱ្យពិនិត្យ និងកែសម្រួល VAR ឡើងវិញ។
ទោះជាយ៉ាងណា VAR មិនត្រឹមតែប្រើនៅលីគទី២ អង់គ្លេសប៉ុណ្ណោះ នៅអេស្ប៉ាញ អ៉ីតាលី រួមទាំងអាល្លឺម៉ង់ ក៏ប្រើផងដែរ និងជិតដល់ Ligue 2 របស់បារាំងថែមទៀតផង រហូតដល់ធ្វើឱ្យទីផ្សារទិញសិទ្ធិផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ ក្រឡាប់ចាក់ ដោយសារកត្តាហិរញ្ញវត្ថុ៕



