អបអរសាទរ! ផលិតផលរបស់ក្រុមហ៊ុន «ខ្មែរ ប៊ែវើរីជីស» ទទួលបានមេដាយមាសសរុប ៥៥ គ្រឿង ច្រើនជាងគេបង្អស់នៅកម្ពុជាពីស្ថាប័នអន្តរជាតិ
22-04-2026 13:42
(ភ្នំពេញ)៖ ក្នុងឆ្នាំ ២០២៦នេះ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ១០ គ្រឿងបន្ថែមទៀត ពីស្ថាប័ន Monde Selection ដែលបន្តបញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ។
មិនមែនលើកទី១ ទេ ដែលផលិតផល ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាសពីស្ថាប័នអន្តរជាតិជាច្រើនរួមមាន៖ ISO ធំៗ ចំនួន ៣ គឺ ISO 14001 ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ISO 9001 ប្រព័ន្ធគ្រប់គ្រងគុណភាព, និងថ្មីៗនេះដែរ ISO 22000 ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ។
ថែមទាំងឈ្នះពានរង្វាន់គ្រប់គ្រង ច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា, ពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ - អាស៊ាន(ASEAN-OSHNET AWARDS) និងទទួលបានមេដាយលំដាប់កំពូល Crystal Prestige Trophy ពីស្ថាប័នអន្តរជាតិ Mode Selection៕









