៥០ថ្ងៃទៀត រហូតដល់ World Cup 2026 ចាប់ផ្តើម, ខាងក្រោមនេះជាឯកសណ្ឋានក្រុមជម្រើសជាតិខ្លាំងៗ

22-04-2026 16:11

(បរទេស)៖ វាមានត្រឹមរយៈពេលតែ ៥០ថ្ងៃទៀតប៉ុណ្ណោះ ទម្រាំដល់ថ្ងៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ពោលគឺចាប់ពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។

កម្មវិធីដែលមានក្រុមចូលរួមច្រើនជាលើកដំបូង ដែលនឹងអូសបន្លាយដល់ទៅ ៣៩ថ្ងៃទើបចប់ផងនោះ ក្រុមជើងឯក ជើងឯករង ចំណាត់ថ្នាក់លេខ៣ និងលេខ៤ នឹងត្រូវលេង ៨ប្រកួតដូចគ្នានៅទូទាំង ១៦ទីក្រុង ក្នុងចំណោម ៣ប្រទេសខាងលើ។

ទន្ទឹមគ្នានោះ ទាំង ៤៨ប្រទេស (ក្រុម) ក៏បានបញ្ចេញឯកសណ្ឋានផ្លូវការរៀងៗខ្លួនរួចរាល់ហើយដែរ ដើម្បីបង្ហាញនៅយុទ្ធនាការដ៏មហាអស្ចារ្យនេះដែរមានដូចខាងក្រោម តាមរយៈការដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃពុធ ទី២២ ខែមេសានេះ៕