ក្រុមហ៊ុន MG Cambodia ប្រកាសទទួលកក់រថយន្តស៊េរីថ្មីប្រភេទ Hybrid PHEV និង EV តម្លៃចាប់ពី ២០,៩៩៩ដុល្លារ ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

23-04-2026 14:27

(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia បានប្រកាសជាផ្លូវការអំពីការបើកទទួលកក់ (Pre-Booking) សម្រាប់រថយន្តស៊េរីរបស់ខ្លួនដែលនាំមកនូវជម្រើសកាន់តែច្រើន បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានតម្លៃកាន់តែសមរម្យសម្រាប់អតិថិជន។ វត្តមានរថយន្តស៊េរីថ្មីនេះបង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំរបស់ក្រុមហ៊ុន MG Cambodia ក្នុងការបន្តអភិវឌ្ឍ និងផ្តល់ជូនជម្រើសមធ្យោបាយធ្វើដំណើរដ៏ឆ្លាតវៃដែលសមស្របបរិបទនៃសម័យថ្មី។

រថយន្តស៊េរីថ្មីរបស់ MG ដែលបានប្រកាសទទួលកក់រួមមានម៉ូដែលពិសេស និងបានបំពាក់បច្ចេកវិទ្យាថ្មីផ្សេងៗគ្នាដូចជាប្រភេទរថយន្ត Hybrid (សាំងលាយអគ្គិសនី HEV), រថយន្តសាំងលាយអគ្គិសនីប្រភេទ PHEV និង រថយន្តអគ្គិសនីសុទ្ធ ដែលអាចបំពេញតាមតម្រូវការរបស់អតិថិជនច្រើនជម្រើស ទាំងការប្រើប្រាស់ធ្វើការងារប្រចាំថ្ងៃ ឬ ការធ្វើដំណើរដែលមានការសន្សំសំចៃខ្ពស់ និងរថយន្តសម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្មផងដែរ ដែលរថយន្តទាំងនោះរួមមានដូចជា៖

*រថយន្តអគ្គិសនី MG4 EV Urban មានតម្លៃត្រឹមតែ $20,999
*រថយន្ត MG ZS Hybrid+ មានតម្លៃត្រឹមតែ $31,300
*រថយន្ត MG G50 PHEV មានត្រឹមតែ $35,xxx ។

ចំណុចដ៏សំខាន់បន្ទាប់ពីបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានការសន្សំសំចៃប្រេងឥន្ធនៈនោះគឺ រថយន្ត MG មានតម្លៃសមរម្យជាងមុន ដែលធ្វើឲ្យអតិថិជនអាចក្លាយជាម្ចាស់រថយន្ត ដែលមានបច្ចេកវិទ្យាទំនើប និងមានរចនាបទទាន់សម័យ បានយ៉ាងងាយស្រួល។ តម្លៃកក់ទុកមុន ត្រូវបានផ្តល់ជូនយ៉ាងពិសេស និងចំណេះច្រើនសម្រាប់អតិថិជនដែលកក់ទុកមុនប៉ុណ្ណោះ។

ក្នុងវិស័យរថយន្តអគ្គិសនី MG ក៏បានផ្តល់ជូននូវជម្រើសរថយន្តអគ្គិសនីសុទ្ធដែលមានដំណើរការបើកបរ smooth ល្អ ស្ងប់ស្ងាត់ និងគ្មានការបញ្ចេញឧស្ម័នមកបរិយាកាស។ ចំណែកឯរថយន្តប្រភេទ Hybrid វិញក៏ផ្តល់នូវការសន្សំសំចៃប្រេងឥន្ធនៈ និងមានដំណើរការបើកបរពោរពេញដោយថាមពល ដែលរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយប្រភេទសាំងលាយអគ្គិសនី ដោយមិនតម្រូវឱ្យមានការសាកថាមពលទេ ព្រោះវាដំណើរការដោយប្រព័ន្ធ Hybrid (self-charging)។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន MG ក៏បានប្រកាសអំពីវត្តមានរថយន្តលក្ខណៈគ្រួសារប្រភេទ MPV 7-កៅអីម៉ូឌែល MG G50 ប្រភេទសាំងលាយអគ្គិសនី PHEV ដែលមានតម្លៃត្រឹមតែ $35,xxx ដោយដំណើរការបើកបរកាន់តែសន្សំសំចៃខ្ពស់។

គួរបញ្ផាក់ផងដែរថា ក្រុមហ៊ុន MG Cambodia តែងតែនាំមកនូវរថយន្តទំនើបស៊េរីថ្មីៗទាន់សម័យកាល និងមានការអភិវឌ្ឍយ៉ាងជឿនលឿនសមស្របតាមនិន្នាការបច្ចុប្បន្ន និងនាពេលអនាគត ដែលអតិថិជនរបស់គេតែងតែសរសើរ និងមានទំនុកចិត្តលើម៉ាកយីហោ MG ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០១១ មកម្លេះ ហើយក៏ទទួលបានការគាំទ្រនិងកំណើនការលក់កើនឡើងពី ១ឆ្នាំទៅ១ឆ្នាំ ដែលជាសក្សីភាពនៃគ្រឹះដ៏រឹងមាំរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ MG ក៏បានផ្តល់នូវរថយន្តដែលមានតម្លៃសមរម្យ មានការធានាត្រឹមត្រូវពីរោងចក្រអន្តរជាតិ ព្រមទាំងបានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមានការរចនាទាន់សម័យលើគ្រប់ម៉ូដែល ដើម្បីធានាថាអតិថិជនទទួលបានបទពិសោធន៍បើកបរល្អទាន់សម័យកាល៕