UEFA ដកបញ្ឈរជើង Prestianni របស់ក្លិប Benfica ចំនួន ៦ប្រកួត ពីបទរើសអើងជាតិសាសន៍លើ Vinicius Jr
25-04-2026 10:29
(បរទេស)៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានដាក់ទណ្ឌកម្មខ្សែបម្រើស្លាប Gianluca Prestianni ចំនួន ៦ប្រកួតពីបទជាប់ពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍ទៅលើខ្សែប្រយុទ្ធ Vinicius Junior នៃក្លិប Real Madrid នៅអំឡុងប្រកួតពាន Champions League 2025-26 វគ្គជម្រុះកាលពីអំឡុងខែកុម្ភៈ។
ទោះជាយ៉ាងណា កីឡាករវ័យទើបតែ ២០ឆ្នាំរូបនេះ បានធ្វើការបដិសេធរាល់ពាក្យសំដីទាំងនោះ ថាមិនបានសំដៅទៅលើ Vinicius Jr នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Estadio da Luz ស្ថិតក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ក៏ត្រូវបានស្កុបប្រហែល ១០នាទីផងដែរ នៅពេល Vinicius បានប្តឹងអាជ្ញាកណ្តាលថា Prestianni ពោលពាក្យម៉ាក់ងាយជាតិសាសន៍លើរូបគេ។
លើសពីនេះទៀត ខ្សែមប្រើវ័យក្មេងអាហ្សង់ទីនរបស់ Benfica ខាងលើនេះ នឹងប្រឈមមុខដកបញ្ឈរជើងយ៉ាងតិចក៏ ១០ប្រកួតឡើងទៅទៀត ក្នុងករណីរកឃើញចេតនាបន្តបន្ទាប់ គ្រាដែល UEFA ក៏បានជូនដំណឹងនេះទៅសហព័ន្ធ FIFA រួចរាល់ផងដែរ៕



