ប៊ូសស្រ្តង ផ្ដល់ស៉ីទែនទឹកស្អាត ៥០ម៉ឺនលីត្រជូនកងទ័ពជួរមុខ

25-04-2026 12:31

(ភ្នំពេញ)៖ ប៊ូសស្រ្តង កាន់តែចូលរួមជួយជាតិខ្លាំងឡើងៗ ដោយផ្ដល់ស៊ីទែនទឹកស្អាត សរុបដល់ទៅ ៥០ម៉ឺនលីត្រជូនវីរកងទ័ពជួរមុខ។

ប៊ូសស្រ្តងជួយមិនឈប់ទេ តែងតែនៅក្បែរវីរកងទ័ពគ្រប់កាលៈទេសៈជានិច្ច។ ជាក់ស្ដែង បន្ទាប់ពីចប់ចូលឆ្នាំខ្មែរ អាកាសធាតុក្ដៅខ្លាំងពេក ស្របពេលដែលលោក គ្រីស តំណាងក្រុមហ៊ុនប៊ូសស្រ្តង បានឃើញការបង្ហោះមួយ អំពីសកម្មភាពវីរកងទ័ពមានតម្រូវការទឹកប្រើប្រាស់បន្ថែម ក៏សម្រេចចិត្តប្រកាសឧបត្ថម្ភទឹកស្អាត ៥០ម៉ឺនលីត្រ ដោយត្រៀមដឹកជញ្ជូនស៉ីទែនទឹកស្អាតជូនដល់វីរកងទ័ពផ្ទាល់ដៃ។

នេះមិនមែនគ្រាន់តែជាការផ្ដល់ទឹកពិសារប៉ុណ្ណោះទេ តែជាការផ្ដល់កម្លាំងចិត្ត ក្ដីគោរព និងការដឹងគុណ ជំនួសមុខឱ្យប្រជាជនខ្មែរទាំងអស់ ទៅកាន់វីរកងទ័ព ដែលបានឈរជើងការពារជាតិមាតុភូមិឱ្យមានសុខសន្តិភាព។

បន្ថែមពីនេះ! ប៊ូសស្រ្តងក៏ភ្ជាប់ជាមួយនឹងភេសជ្ជៈប៉ូវកម្លាំងកំប៉ុងថ្មី Super Boostrong, Super ជាតិ ផងដែរ ដើម្បីជួយបន្ថែមកម្លាំងថាមពល និងជំរុញទឹកចិត្តវីរកងទ័ពរបស់យើង មិនឱ្យមានអារម្មណ៍ឯកោឡើយ៕

*ញុំា Super ប៊ូសស្រ្តងមួយកំប៉ុង ដូចបានជួយវីរកងទ័ពមួយចំណែក!