ជាឆ្អឹងខ្នង ទ្រទ្រង់ដល់ទៅ ១០០ សាខានាពេលអនាគត! ជីប ម៉ុង ស៊ុបភើម៉ាឃីត សម្រេចបើកការដ្ឋានសាងសង់ «មណ្ឌលកណ្តាលស្តុកទំនិញផ្គត់ផ្គង់» ពង្រីកការចែកចាយផលិតផល-កសិផលខ្មែរទូទាំងប្រទេស
25-04-2026 17:32
(ភ្នំពេញ)៖ កសិផលខ្មែរកាន់តែសម្បូរបែប ប្រភពចំណូលរបស់បងប្អូនខ្មែរក៏កាន់តែច្រើនឡើង។ ក្រោមការអញ្ជើញចូលរួមរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសបើកការដ្ឋានសាងសង់ «មណ្ឌលកណ្តាលស្តុកទំនិញផ្គត់ផ្គង់» សម្រាប់ស្តុកទុកគ្រប់មុខទំនិញ ជាពិសេសកសិផលក្នុងស្រុកគ្រប់រដូវកាល ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង់ច្បាស់លាស់ ទាំងចំនួនស្តុក និងការចែកចាយបានពេញលេញ ដល់បណ្តាសាខាទាំងអស់របស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត។
ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយនៃការរីកដុះដាលនៃផ្សារកូនខ្មែរមួយនេះ មណ្ឌលកណ្តាលស្តុកទំនិញផ្គត់ផ្គង់ នឹងក្លាយជាហិបដ៏ធំមួយ ដែលដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទំនិញដល់ទៅ ១០០ សាខាទូទាំងខេត្ត-ក្រុង របស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីតនាពេលអនាគត ដើម្បីឱ្យបងប្អូនក្នុងស្រុកទទួលបានសេវាកម្មទិញទំនិញដ៏សម្បូរបែប ជាពិសេសទៅលើទិន្នផលដាំដុះក្នុងស្រុកគ្រប់រដូវកាល។
ជាផ្នែកសំខាន់ក្នុងការជំរុញកសិផលក្នុងស្រុក មណ្ឌលកណ្តាលស្តុកទំនិញផ្គត់ផ្គង់ គឺជាតំបន់ស្នូលមួយដែលប្រមូលទិញ និងស្តុកទុកកសិផលខ្មែរគ្រប់ប្រភេទគ្រប់រដូវកាល សម្រាប់ចែកចាយឱ្យបានគ្រប់សាខា ជាពិសេស គឺផ្តល់នូវតម្លៃល្អដល់ប្រជាកសិករខ្មែរ ដើម្បីជំរុញការកាត់បន្ថយការនាំចូលផលិតផលដែលខ្មែរអាចផលិតបាន ចូលរួមលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងបង្កើនឱកាសការងារក្នុងស្រុកកាន់តែច្រើនដល់បងប្អូនខ្មែរ ក៏ដូចជាបងប្អូនពលករចំណាក់ស្រុក ដែលមានបំណងធ្វើមាតុភូមិនិវត្តន៍ផងដែរ។
ត្រឹមរយៈពេលមិនដល់ ៤ ខែផង ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ពង្រីកបានចំនួន ២១ សាខារួចទៅហើយ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ និងកំពុងសាងសង់ ដែលបង្ហាញពីគ្រឹះដ៏រឹងមាំរបស់ក្រុមហ៊ុនមេ ជីប ម៉ុង ប្រើប្រាស់បទពិសោធន៍ជាង ៤០ ឆ្នាំ ដែលឈរជើងគ្របដណ្តប់លើវិស័យធំៗនៅកម្ពុជា មកជំរុញឱ្យផ្សារទំនើបកូនខ្មែរមួយនេះ បន្តពង្រីកខ្លួន បុកគ្រឹះសាងសង់សាខាជាបន្តបន្ទាប់។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែផ្តល់ជូនអតិថិជនគ្រប់រូបនូវបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប សេវាដ៏ល្អឥតខ្ចោះ ជាមួយតម្លៃសមរម្យ ដើម្បីសម្រេចគោលដៅក្លាយជាផ្សារទំនើបដែលបង្កើតដោយកូនខ្មែរ ១០០% និងឈានមុខគេនៅកម្ពុជា។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ផ្សារខ្មែរ គុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល
សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket







