ABA» នៅតែជាធនាគារកម្ពុជាដ៏កំពូល ក្នុងឆ្នាំ២០២៥ បន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ

27-04-2026 14:18

(ភ្នំពេញ)៖ ធនាគារ ABA បានចេញផ្សាយលទ្ធផលហិរញ្ញវត្ថុសវនកម្មរួចសម្រាប់ឆ្នាំ២០២៥ ដោយបន្ដនាំមុខក្នុងទីផ្សារ ក្នុងនាមធនាគារពាណិជ្ជធំជាងគេរបស់កម្ពុជា តាមរយៈសមិទ្ធផលដ៏ល្អប្រសើរនៅគ្រប់សូចនាករហិរញ្ញវត្ថុសំខាន់ៗ។ តួយ៉ាងទ្រព្យសកម្មសរុបរបស់ធនាគារ សម្រេចឈានដល់ ១៦.២ពាន់លានដុល្លារអាមេរិក កើនបាន ១៧% ធៀបនឹងឆ្នាំមុន។
លទ្ធផលដ៏លេចធ្លោរបស់ធនាគារ ឆ្លុះបញ្ចាំងពីភាពរឹងមាំជាលំដាប់ កំណើនប្រកបដោយវិន័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពង្រឹងទំនុកចិត្តបន្ថែមទៀត នៅក្នុងវិស័យធនាគារកម្ពុជា។

* កំណើននៃប្រាក់បញ្ញើ និងកម្ចី
ប្រាក់បញ្ញើរបស់អតិថិជនកើនបាន ១៧% ធៀបនឹងឆ្នាំមុន ដែលសម្រេចឈានដល់ជិត ១៣ពាន់លានដុល្លារ។ កំណើននេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលជឿជាក់លើ ABA ក្នុងការការពារប្រាក់សន្សំរបស់ពួកគាត់ និងគ្រប់គ្រងសកម្មភាពហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគាត់។ មូលដ្ឋានប្រាក់បញ្ញើដ៏រឹងមាំ ផ្ដល់លទ្ធភាពបន្ថែមដល់ធនាគារ ក្នុងការពង្រីកការផ្តល់កម្ចីជូនអតិថិជន និងគាំទ្រសកម្មភាពសេដ្ឋកិច្ចនានានៅទូទាំងប្រទេស។ ផលបត្រកម្ចីដុលរបស់ ABA សម្រេចឈានដល់ ៨.៦ ពាន់លានដុល្លារ ដោយទទួលបានកំណើន ១១%។ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់រូបវន្ដបុគ្គល សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗ ABA បន្ដគាំទ្រដល់ការពង្រីកអាជីវកម្ម ការបង្កើតឱកាសការងារ និងការវិនិយោគនៅទូទាំងប្រទេសកម្ពុជា។ ក្នុងរយៈពេលពេញមួយឆ្នាំ ABA បានពង្រីកបរិមាណប្រាក់កម្ចីថ្មីជិត ១ពាន់លានដុល្លារ ដោយគាំទ្រដល់អតិថិជន និងបណ្ដាអាជីវកម្មទូទាំងប្រទេស។

ក្រៅពីការផ្តល់ប្រាក់កម្ចីបែបប្រពៃណី ABA បានគាំទ្រយ៉ាងសកម្មលើគម្រោងជាតិធំៗ តាមរយៈការផ្តល់ហិរញ្ញប្បទាន មានរចនាសម្ព័ន្ធច្បាស់លាស់។ ABA បានក្លាយជាអ្នកវិនិយោគធំជាងគេ នៅក្នុងគម្រោងសញ្ញាបណ្ណបៃតងដំបូងបង្អស់នៅកម្ពុជា ដោយបានផ្តល់ហិរញ្ញប្បទានដល់រោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង ៦០មេហ្គាវ៉ាត់។ ABA ក៏បានក្លាយជាអ្នកវិនិយោគធំជាងគេ នៃសញ្ញាបណ្ណកសិកម្ម ដំបូងគេបង្អស់របស់កម្ពុជា ដែលគាំទ្រដល់ការពង្រីកការដាំដុះដំណាំហូបផ្លែបម្រើដល់ការនាំចេញ និងពង្រឹងខ្សែសង្វាក់កសិកម្មរបស់ប្រទេស។ ប្រតិបត្តិការទាំងនេះគូសបញ្ជាក់ពីសមត្ថភាព និងការត្រៀមខ្លួនរួចរាល់របស់ ABA ក្នុងការគាំទ្រដល់ការវិនិយោគធំៗ មានតម្លៃរាប់លានដុល្លារនៅគ្រប់វិស័យសំខាន់ៗ រួមមានថាមពល កសិកម្ម និងហេដ្ឋារចនាសម្ពន្ធ ដោយពង្រឹងតួនាទីរបស់ខ្លួនជាដៃគូ ហិរញ្ញវត្ថុយូរអង្វែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

មូលដ្ឋានដើមទុនរឹងមាំ និងការគាំទ្រពីភាគហ៊ុនិក ABA ទទួលបានប្រាក់ចំណេញសុទ្ធ ៣៧៧.៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កើនក្នុងអត្រា២៦% ធៀបនឹងឆ្នាំមុន។ ចំណូលទាំងនេះ ត្រូវបានវិនិយោគឡើងវិញ ទៅក្នុងដើមទុនរបស់ធនាគារ ដោយពង្រឹងជំហរទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍយូរអង្វែងរបស់ខ្លួន។ ត្រឹមដំណាច់ឆ្នាំ២០២៥ មូលធនរបស់ភាគហ៊ុនិក កើនដល់ ២.៧ពាន់លានដុល្លារអាមេរិក ពោលគឺកើនក្នុងអត្រា ១៦% ពីឆ្នាំ២០២៤ ដោយបង្ហាញពីសមត្ថភាពរបស់ធនាគារ ក្នុងការបន្ដរីកចម្រើនក្នុងទិដ្ឋភាពវិនិយោគដែលកំពុងវិវត្តទៅមុខជាលំដាប់។ ការពង្រីកមូលធន ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ភាគហ៊ុនិក ABA ចំពោះសេដ្ឋកិច្ចជាតិ និងផ្ដល់លទ្ធភាពបន្ថែមដល់ធនាគារ ក្នុងការប្រើប្រាស់ធនធានទាំងនោះ ដើម្បីវិនិយោគលើនវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

* ការបន្ដរួមចំណែកក្នុងសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធ
នៅក្នុងឆ្នាំ២០២៥ ABA បានចូលរួមចំណែកដល់ថវិការដ្ឋ ជាមួយកាតព្វកិច្ចពន្ធត្រូវបង់ចំនួន ១៣១លានដុល្លារអាមេរិក។ ការរួមចំណែកទាំងនេះ គាំទ្រដល់វិស័យអាទិភាពនានារបស់ជាតិ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនានា។ ចាប់តាំងពីឆ្នាំ២០០៩ ធនាគារ ABA បានរួមចំណែកបង់ពន្ធជូនរដ្ឋសរុបប្រមាណ ៥៨៨លានដុល្លារអាមេរិក និងបន្ដទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ។

* ការវិនិយោគលើធនធានមនុស្ស
កំណើនដ៏លេចធ្លោរបស់ ABA ក្នុងឆ្នាំ២០២៥ មិនមែនសម្រេចបានដោយសារកត្តា ហិរញ្ញវត្ថុរឹងមាំ និងបច្ចេកវិទ្យាទំនើបតែម៉្យាងទេ គឺក៏រួមចំណែកផងដែរ តាមរយៈការបន្តអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន ក៏ជាចំណែកមួយដ៏សំខាន់ផងដែរ។ ជាមួយការងារជាង ១០,៣០០កន្លែង ដែលបានបង្កើតឡើង ធនាគារផ្តល់អាទិភាពលើការអភិវឌ្ឍទេពកោសល្យ សមត្ថភាព និងលើកកម្ពស់វប្បធម៌សមត្ថភាពការងារខ្ពស់ទូទាំងអង្គភាព។ តាមរយៈការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ABA ធានាថា បុគ្គលិករបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតម្រូវការដ៏សម្បូរបែបរបស់អតិថិជន ស្របទៅតាមបរិយាកាសហិរញ្ញវត្ថុដែលបន្ដវិវត្តទៅមុខជាលំដាប់។ ការបន្ដផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍមាគ៌ាអាជីពការងារច្បាស់លាស់ ធនាគារគាំទ្រទាំងការរីកចម្រើនផ្នែកបុគ្គល និងផ្នែកវិជ្ជាជីវៈ។ បុគ្គលិកពេញដោយសមត្ថភាព រួមផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើប បានជំរុញឲ្យ ABA អាចបន្តឈានមុននៅក្នុងទីផ្សារ និងកំណត់ស្តង់ដារថ្មីៗនៅក្នុងវិស័យធនាគារ។

* ការពង្រីកលទ្ធភាពចូលប្រើសេវាធនាគារទូទាំងប្រទេស
ABA បន្ដពង្រីកបណ្ដាញរបស់ខ្លួន ដោយប្រតិបត្តិការសាខាសរុបចំនួន ១០៤ និងគាំទ្រដោយម៉ាស៊ីនស្វ័យសេវាជាង ១,៩០០ទូទាំងប្រទេស។ ការពង្រីកដ៏ទូលំទូលាយនេះ ពង្រឹងលទ្ធភាពចូលប្រើសេវាហិរញ្ញវត្ថុទំនើប នៅទូទាំងប្រទេសកម្ពុជា ពិសេសនៅតាមបណ្ដាខេត្ត។ កិច្ចខិតខំប្រឹងប្រែងពង្រីកបណ្ដាញរូបវន្ដ គួបផ្សំនឹងផ្លែតហ្វមឌីជីថលរបស់ខ្លួន ABA ធានាថា អតិថិជនអាចប្រើប្រាស់សេវាធនាគារយ៉ាងងាយស្រួល និងសុវត្ថិភាពគ្រប់ពេលវេលា។

* ការរួមចំណែកដល់ប្រយោជន៍សង្គម
ក្រៅពីប្រតិបត្តិការធុរកិច្ច ABA បានបន្តរួមចំណែកយ៉ាងសកម្មដល់កិច្ចការសង្គម តាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ធនាគារផ្ទាល់ លើការគាំទ្រសកម្មភាពមនុស្សធម៌ ការអប់រំ និងការអភិវឌ្ឍសហគមន៍។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៅតាមព្រំដែន ABA បានរួមចំណែកថវិកា ១លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយដល់សហគមន៍ក្នុងគ្រាលំបាក។ ធនាគារក៏បានផ្ដល់ការគាំទ្រផ្ទាល់ ដល់ទីតាំងរងគ្រោះជាក់ស្ដែង ដោយរៀបចំក្បួនរថយន្ដមនុស្សធម៌ ដើម្បីដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងអំណោយសំខាន់ៗដល់គ្រួសារភៀសសឹក នៅតាមបណ្តាខេត្តដែលរងគ្រោះ។ ការឆ្លើយតបយ៉ាងរហ័សនេះ បានជួយសម្រាលបន្ទុកចំពោះតម្រូវការបន្ទាន់ និងបានបង្ហាញពីសមត្ថភាពរបស់ ABA ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងអំឡុងពេលប្រទេសជាតិកំពុងត្រូវការ។ ទន្ទឹមនឹងនេះ ABA បានបន្តវិនិយោគលើការអភិវឌ្ឍសង្គម យូរអង្វែងតាមរយៈការជួសជុលកែលម្អសាលារៀន និងឧបករណ៍បរិក្ខារគាំពារកុមារ និងការបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់កុមារងាយរងគ្រោះ។
គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការគាំទ្រការអភិវឌ្ឍសង្គមកម្ពុជា មិនត្រឹមតែតាមរយៈការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការវិនិយោគនៅក្នុងសហគមន៍ និងមនុស្សជំនាន់ក្រោយផងដែរ។

* ឆ្ពោះទៅមុខដោយសុទិដ្ឋិនិយម
លទ្ធផលហិរញ្ញវត្ថុឆ្នាំ២០២៥ របស់ ABA ឆ្លុះបញ្ចាំងពីមូលដ្ឋានដ៏រឹងមាំ និងយុទ្ធសាស្ដ្ររយៈវែងរបស់ធនាគារ ខណៈពង្រឹងទំនុកចិត្តបន្ថែមក្នុងប្រព័ន្ធធនាគារកម្ពុជា។ ជាមួយមូលដ្ឋានដើមទុនរឹងមាំ, សន្ទនីយភាពខ្ពស់ និងការបន្តវិនិយោគលើនវានុវត្តន៍ និងហេដ្ឋារចនាសម្ពន្ធ ABA នៅតែមានជំហរមូលដ្ឋានដ៏ល្អប្រសើរ ដើម្បីគាំទ្រដល់អតិថិជន អាជីវកម្ម និងសេដ្ឋកិច្ចកាន់តែទូលំទូលា។ ខណៈកម្ពុជាបន្តក្នុងមាគ៌ាវឌ្ឍនភាព ABA នឹងបន្ដផ្ដោតលើការផ្តល់សេវាហិរញ្ញវត្ថុជាទីទុកចិត្ត ការជំរុញសេវាធនាគារឌីជីថល និងការរួមចំណែកដល់អនាគតហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព៕