កីឡាករល្បីៗលំដាប់ពិភពលោកមួយចំនួន ដែលលោកអ្នកអាចតាមដាននៅ World Cup 2026

27-04-2026 14:49

(បរទេស)៖ នៅសល់ប្រមាណតែ ១ខែកន្លះទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកកម្រិតពិភពលោក FIFA World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា នឹងឈានចូលមកហើយ ពោលគឺនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។

ទន្ទឺមគ្នានោះមានកីឡាករល្បីៗលំដាប់ពិភពលោកមួយចំនួន ដែលកំពុងធ្វើបានល្អក្នុងក្លិបអាជីព ហើយក៏ត្រៀមខ្លួនជួយក្រុមជម្រើសជាតិរៀងៗខ្លួនរបស់ពួកគេផងដែរមានដូចខាងក្រោម៖
- អាហ្សង់ទីន ២នាក់
១៖ Lionel Messi (Inter Miami)
២៖ Lautaro Martinez (Inter Milan)។

- ប្រេស៊ីល ២នាក់
` ១៖ Vinicius Junior (Real Madrid)
២៖ Rodrygo (Real Madrid)។

- ប៊ែលហ្សិក ១នាក់
១៖ Kevin De Bruyne (Manchester City)។

- អង់គ្លេស ៣នាក់
១៖ Jude Bellingham (Real Madrid)
២៖ Harry Kane (Bayern Munich)
៣៖ Phil Foden (Manchester City)។

- បារាំង ៤នាក់
១៖ Kylian Mbappe (Real Madrid)
២៖ Antoine Griezmann (Atletico Madrid)
៣៖ Eduardo Camavinga (Real Madrid)
៤៖ William Saliba (Arsenal)។

- អាល្លឺម៉ង់ ២នាក់
១៖ Jamal Musiala (Bayern Munich)
២៖ Florian Writz (Liverpool)។

- ម៉ារ៉ុក ១នាក់
១៖ Achraf Hakimi (PSG)។

- ហូឡង់ ១នាក់
១៖ Virgil van Dijk (Liverpool)។

- ន័រវេស ១នាក់
១៖ Erling Haaland (Manchester City)។

- ព័រទុយហ្គាល់ ៣នាក់
១៖ Cristiano Ronaldo (Al-Nassr)
២៖ Bruno Fernandes (Manchester United)
៣៖ Bernado Silva (Manchester City)។

- អេស្ប៉ាញ ៣នាក់
១៖ Lamine Yamal (Barcelona)
២៖ Rodri (Manchester City)
៣៖ Pedri (Barcelona)។

- អ៊ុយរូហ្គាយ ១នាក់
១៖ Federico Valverde (Real Madrid)។

ទោះជាយ៉ាងណា ក្នុងចំណោមកីឡាករដែលបានរៀបរាប់ខាងលើនេះ មិនទាន់ត្រូវបានគ្រូបង្វឹកប្រកាសបញ្ជីឈ្មោះជា ផ្លូវការនោះទេ គឺត្រូវរង់ចាំដល់ថ្ងៃទី១៣ ខែឧសភា ទើបបណ្តាក្រុមនីមួយៗប្រកាសបញ្ជីឈ្មោះទៅលេង World Cup ជំនាន់ទី២៣ ក្នុងចំណោម ៤៨ក្រុម (ប្រទេស) ចូលរួមសរុប៕