Man Utd ឈ្នះ Brentford ២-១ កាន់តែខិតជិតយកបានកៅអី UCL មកវិញ ក្រោយអវត្តមាន ២រដូវកាល

28-04-2026 09:33

(បរទេស)៖ ឆ្លងតាមជ័យជម្នះ ២-១ ទៅលើក្រុមភ្ញៀវ Brentford នាយប់មិញ បានញាំងឱ្យកីឡដ្ឋាន Old Trafford របស់បិសាចក្រហម Manchester United ត្រឡប់មកលេងពានរង្វាន់អឺរ៉ុប UEFA Champions League ឡើងវិញផងដែរ ក្រោយខកខាន ២រដូវកាលមកនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងជំនួប ៩០នាទីពេញស្ថិតក្នុងទីក្រុង Manchester កាលពីរាត្រីថ្ងៃចន្ទ ក្នុងប្រកួតទី៣៤ ជើងទី២ នៅលីគកំពូលអង់គ្លេស ខ្សែបម្រើអន្តរជាតិប្រេស៊ីល Casemiro ដែលបានប្រកាសចាកចេញ ពីបិសាចក្រហម ក្រោយបញ្ចប់រដូវកាលនេះ ជាអ្នករកបានគ្រាប់បាល់បែកពងមាន់ ពេលទទួលបាល់ពីខ្សែការពារ Harry Maguire។

វាជាការរកបានគ្រាប់ក្នុងផ្ទះ ៣លើកជាប់ៗគ្នាផងដែររបស់ Casemiro ដែលបានមករួមក្រុម Man Utd បន្ទាប់ពីផ្លាស់ចេញពី Real Madrid រួចមក នៅពេល Benjamin Sesko ជាអ្នកធ្វើបានសម្រេចគ្រាប់ទី២ នៅចុងម៉ោងនៃវគ្គទី១ ពីការបញ្ជូនរបស់ Bruno Fernandes ហើយ Jensen ជាអ្នករកបានតែ ១គ្រាប់សម្រាប់ក្រុមឃ្មុំនៅនាទី៦៧ មុនពេលត្រឡប់ទៅផ្ទះវិញ។

ឆ្លងតាមជ័យជម្នះ ៣ពិន្ទុក្នុងដីនេះដែរ បានធ្វើឱ្យក្រុមរបស់លោក Michael Carrick បន្តឈរនៅលេខ៣ ក្នុងតារាងពិន្ទុ Premier League ដ៏រឹងមាំដោយមាន ៦១ពិន្ទុដាច់ឆ្ងាយពីក្រុម Brighton និង AFC Bournemouth ដែលស្ថិតនៅក្រៅតំបន់កៅអី UCL 2026-27 ដ្បិតនៅសល់ ៤ប្រកួតទៀតដូចគ្នា៕