វេសឡាញគ្រុប នឹងរៀបចំព្រឹត្តិការណ៍៤ ដើម្បីបង្ហាញផលជះវិជ្ជមាន និងបរិវត្តកម្មក្នុងវិស័យអប់រំក្នុងរយៈពេល ១៨ឆ្នាំ និងសម្ពោធដំណើរការកម្មវិធីសិក្សាអន្តជាតិPearson Edexcel មកពីចក្រភពអង់គ្លេស

28-04-2026 10:45

(ភ្នំពេញ)៖ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ជាស្ថាប័នអប់រំមួយនៅកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យចំនួន៤ ដើម្បីអបអរសាទរខួប១៨ឆ្នាំនៃផលជះវិជ្ជាមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសនៅគ្រប់សាខាសាលារៀនវ៉េស្ទឡាញន៍។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា៖ «ក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ វេសឡាញ អេឌ្យូខេសិន គ្រុប មានកិត្តិយសយ៉ាងក្រៃលឺងដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស និងបានដើរតួជាចលករសង្គមដ៏មានឥទ្ធិពលក្នុងការធ្វើបរិវត្តកម្មវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស-វិជ្ជាជីវៈនៅកម្ពុជា។ ការឈានមកដល់ខួប ១៨ឆ្នាំនេះ គឺជាសក្ខីភាពនៃភាពធន់ ឧត្តមភាពនៃសេវាបណ្តុះបណ្តាល និងការប្តេជ្ញាចិត្តមិនងាករេលើកិច្ចការអប់រំនិងបណ្តុះបណ្តាលកុមារ យុវជន និងកម្លាំងពលកម្មកម្ពុជា ប្រកបដោយសមត្ថភាព ផលិតភាព និងចរិយាសម្បត្តិល្អក្នុងអត្តសញ្ញាណជាតិខ្មែរ»។

ឧកញ៉ាបណ្ឌិត បានបន្ថែមទៀតថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ វេសឡាញនឹងរៀបពិធីគម្រប់ខួប ១៨ឆ្នាំ និងការសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស នៅគ្រប់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវីជ្ជាជីវៈ និងឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ព្រមទាំងដៃគូអប់រំនិងអាជីវកម្មជាច្រើនទៀត។

សម្រាប់ព្រឹត្តការណ៍សម្ពោធដាក់ឱ្យប្រើប្រាស់ កម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel នៅសាលារៀនវ៉េស្ទឡាញន៍រៀបចំឡើងនៅទីតាំង៤ផ្សេងគ្នា៖ ទី១ សាខាក្រុងស្វាយរៀង នៅថ្ងៃទី៣ ខែឧសភា ទី២ សាខាច្បារមន នៅថ្ងៃទី៤ ខែឧសភា ទី៣ សាខាទាំង១៣ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា និងទី៤ សាខាចំការសំរោង នៅថ្ងៃទី៧ ខែឧសភា។ កម្មវិធីទាំងនោះមានការអញ្ជើញចូលរួមពីអភិនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំស្ថាប័នរដ្ឋនិងឯកជន ព្រមទាំងអ្នកអាណាព្យាបាលជាប្រើច្រើនរូប។

គួរបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍បន្តអនុវត្តកម្មវិធីចំណេះទូទៅជាតិ និងកម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសដែលមានសិស្សសិក្សាជាង ២លាននាក់ នៅក្នុង ១០០ប្រទេស និងបង្រៀនបីភាសា(ខ្មែរ អង់គ្លេស ចិន) សម្រាប់កុមារ និងយុវជនចាប់ពីអាយុ ២ឆ្នាំកន្លះឡើង។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងស្រមតាមស្តង់ដាមធ្យមសិក្សា IGCSE, IA Levels របស់ប្រទេសអង់គ្លេស ដើម្បីធានាថាសិស្សមានគុណវុឌ្ឍិគ្រប់គ្រាន់សំរាប់ការបន្តការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស។

កម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel មិនមែនបង្រៀនតែភាសាអង់គ្លេសសម្រាប់ការសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតសំខាន់លើជំនាញវិទ្យាសាស្រ្តពិតដូចជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។ បំណិនទាំងនេះផ្តល់នូវគ្រឹះដ៏រឹងមាំ ដើម្បីជំរុញកូនៗរបស់លោកអ្នកទទួលជោគជ័យក្នុងការសិក្សា និងពិភពការងារ។

លើសពីនេះ វិញ្ញាបនបត្រដែលកូនៗរបស់លោកអ្នកទទួលបាននៅសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ មិនត្រឹមតែមានតម្លៃនិងសិក្សានៅគ្រឹះស្ថានអប់រំក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងអាចបន្តការនៅសាកលវិទ្យាល័យល្បីៗនៅជុំវិញពិភពលោកបានយ៉ាងងាយស្រួលមាន៖ចក្រភពអង់គ្លេស (UK) សហរដ្ឋអាមេរិក (USA) ប្រទេសកាណាដា (Canada) ប្រទេសអូស្ត្រាលី (Australia) និង តំបន់អឺរ៉ុប (Europe) ។

ដើម្បីជាការថ្លែងអំណរគុណដល់អ្នកអាណាព្យាបាលរបស់សាលារៀនវ៉េស្ទឡាញន៍គ្រប់សាខាទាំងអស់ ទាំងចាស់ និងថ្មី ដែលបានគាំទ្រ និងជឿជាក់គុណភាពសេវាកម្មអប់រំកន្លងមក សាលារៀននឹងរៀបចំការចាប់រង្វាន់ជាច្រើនជូនដល់អ្នកអាណាព្យាដែលធ្វើការបង់ថ្លៃសិក្សា ឬចុះឈ្មោះបុត្រធីតាសិក្សាត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ការចាប់រង្វាន់នឹងធ្វើឡើងនៅក្នុ្ងពិធីអបអរខួបគម្រប់១៨ឆ្នាំរបស់សាលារៀន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីអន្តរជាតិ Pearson Edexcel ដែលប្រារព្ធឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ រង្វាន់រួមមាន៖ អាហារូបករណ៍៥០% សម្រាប់ការសិក្សារយៈពេល១៨ខែ ចំនួន ១៨រង្វាន់ ដំណើរកម្សាន្តឆ្លងប្រទេសចំនួន១រង្វាន់ ម៉ូតូអគ្គីសនី ចំនួន ៤រង្វាន់ ទូរស័ព្ទIphone 17 ចំនួន ១រង្វាន់៕