KNN CAMBODIA ឈ្នះពានរង្វាន់ពីអន្តរជាតិធំៗចំនួន២ នៅទីក្រុងប៉េកាំង ប្រទេសចិន បង្ហាញពីសក្កានុពលទីផ្សាររថយន្តកម្ពុជា
28-04-2026 17:13
(ភ្នំពេញ)៖ ក្រុមហ៊ុន KNN CAMBODIA ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និង ចែកចាយផ្តាច់មុខរថយន្ត JETOUR បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតដោយទទួលនូវពានរង្វាន់ពីអន្តរជាតិចំនួន២ ក្នុងពេល តែមួយក្នុងវេទិកាសន្និសីទ JETOUR International Business Annual Conference 2026 ធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
ពានរង្វាន់ទាំង២ រួមមាន៖
*ពានរង្វាន់ក្រុមហ៊ុនដែលមានសន្ទុះការលក់ កើនឡើងក្នុងទីផ្សារ «Retail Sales Breakthrough Award 2025»
*ពានរង្វាន់ការទទួលស្គាល់ការប្រើប្រាស់យុទ្ធសាស្ត្រឌីជីថល និងការបង្កើតមាតិកាថ្មីៗដែលមានគុណភាពខ្ពស់
រហូតទទួលស្គាល់ ក្នុងកម្រិតអន្តរជាតិ «New Media Global MarketingStar Award 2025»។
ជាលើកទី២ហើយដែល KNN CAMBODIA បានការទទួលស្គាល់ពីសមិទ្ធផលនៃភាពជោគជ័យ និងការបំបែក កំណត់ត្រាក្នុងថ្នាក់តំបន់ពី JETOUR International ក្នុងនោះគឺកាលពីឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលបង្ហាញ ថាកម្ពុជាកំពុងក្លាយជាទីផ្សារដែលមានសក្កានុពលខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងព្រឹត្តិការណ៍នៃការជួបជុំដ៏រីករាយ នៃដៃគូអាជីវកម្មរថយន្ត JETOUR មកពីគ្រប់តំបន់លើពិភពលោកនេះ ក៏បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការនាំ យកបច្ចេកវិទ្យារថយន្តទំនើប និងដំណោះស្រាយឆ្លាតវៃមកបំពេញតម្រូវការអតិថិជនគ្រប់ទីកន្លែង។
ភាពជោគជ័យនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ តែជាភស្តុតាងនៃកំណើនការគាំទ្រយ៉ាងខ្លាំងក្លាពី អតិថិជន និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការផ្តល់ជូនរថយន្តដែលមានទាំងគុណភាព តម្លៃ និងទំនុកចិត្តសម្រាប់ អតិថិជន។ ជាការឆ្លើយតបនឹង ការស្រឡាញ់ពេញចិត្តម៉ាកយីហោរថយន្ត JETOUR កន្លងមក ក្រុមហ៊ុននឹងបន្តប្តេជ្ញា ចិត្តផ្គត់ផ្គង់រថយន្តដែលមានស្តង់ដារគុណភាពខ្ពស់ ពង្រឹងសេវាកម្មឱ្យកាន់តែប្រសើរជាបន្តបន្ទាប់ ជាពិសេសការផ្តល់ បទពិសោធន៍ល្អបំផុតក្នុងការបើកបរសម្រាប់អតិថិជនគ្រប់រូប៕
*សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 017 713 713
*ETOUR CAMBODIA នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន KNN CAMBODIA















