FIFA ដាក់ចេញច្បាប់ ពិន័យកាតក្រហមតែម្តង ពេលកីឡាករនិយាយគ្នាខ្ទប់មាត់ នៅ World Cup 2026

29-04-2026 09:02

(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA បានអនុម័តច្បាប់ថ្មីសម្រាប់ព្រឹត្តិការណ៍ World Cup 2026 ខាងមុខ តាមរយ:គ្រប់កីឡាករប្រឈមនឹងពិន័យកាតក្រហមតែម្តង នៅពេលនិយាយគ្នាខ្ទប់មាត់ (cover mouths)។

តាមរយ:ការចេញផ្សាយដោយ BBC បានឲ្យដឹងថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃអង្គារម្សិលមិញ ស្ថិតក្នុងទីក្រុង Vancouver ប្រទេសកាណាដា ជាមួយនឹងច្បាប់ថ្មីចំនួន២ ក៏ត្រូវបានឯកភាពទៀតផង។

រាល់កីឡាករដែលចាកចេញពីទីលាន ដែលសម្តែងការមិនពេញចិត្ត ឬអាកប្បកិរិយាប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់អាជ្ញាកណ្តាលនោះ ក៏ប្រឈមទៅនឹងការពិន័យកាតក្រហមដូចគ្នាដែរ ដែលជារូបភាពមិនល្អបង្កឡើងដោយផ្តាច់ព្រ័ត្រ Africa Cup of Nations 2025 រវាងម៉ារ៉ុក និងសេណេហ្គាល់។

ទោះជាយ៉ាងណា ការសម្រេចចិត្តចុងក្រោយស្ថិតលើអាជ្ញាកណ្តាលលើទីលាន ក្រោយពីការផ្ទៀងផ្ទាត់ពីគ្រប់ភាគីពាក់ព័ន្ធ មុនឈានដល់ពិន័តកាតក្រហម៕