Wada បើកការស៊ើបអង្កេត រកឃើញអត្តពលិករុស្ស៊ីជាង ៣០០នាក់ ជាប់ពាក់ព័ន្ធនឹងសារធាតុញៀន
01-05-2026 12:14
(បរទេស)៖ អត្តពលិករុស្ស៊ីប្រមាណជាង ៣០០នាក់ត្រូវបានដាក់ទណ្ឌកម្ម បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារប្រយុទ្ធប្រឆាំង គ្រឿងញឿនក្នុងកីឡា ហៅកាត់ថា Wada។
ទីភ្នាក់ងារអន្តរជាតិខាងលើនេះ បានសហការស៊ើបអង្កេតជាមួយ Operation Lims និងបានរកឃើញអត្តលិករុស្ស៊ី សរុបមានដល់ទៅ ៣០២នាក់ ដែលត្រូវបានដកបញ្ឈរជើងរួចរាល់ផងដែរ។
ពួកគេទាំងនោះជាកីឡាករ-កីឡាការិនីមកពី ២២ប្រភេទកីឡា ដែលត្រូវបានរកឃើញបានលួចប្រើប្រាស់សារធាតុញៀននាពេលកន្លងមក ដោយសារស្ថាប័នស្រាវជ្រាវចំនួន ២៣ផ្សេងៗគ្នាទៀតផង ដោយក្នុងនោះមានអត្តពលិកលើកទម្ងន់ ១០៧នាក់ច្រើនជាងគេ។
នៅអំឡុងការស៊ើបអង្កេតនោះដែរ ទិន្នន័យ ក៏ដូចជាសំណាកគំរូមួយចំនួនក៏ត្រូវបានចុះផ្សាយជាសាធារណៈផងដែរ ជាមួយទណ្ឌកម្មរយៈពេល ៤ឆ្នាំគ្រប់ការប្រកួតធំៗនៅលើឆាកអន្តរជាតិទាំងអស់ គិតចាប់ពីឆ្នាំ២០១៩។ ទណ្ឌកម្មទាំងស្រុងត្រូវបានដកចេញ និងផុតកំណត់ទាំងស្រុងរហូតដល់ឆ្នាំ២០២៣ មុនឈានចូលដកបញ្ឈរជាថ្មីទៀតគ្រប់ប្រភេទកីឡាករគ្រប់កម្រិតម្តងទៀត ក្រោយរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២។
ក៏ប៉ុន្តែពេលថ្មីៗនេះ មានអត្តពលិករុស្ស៊ីមួយចំនួន ត្រូវបានដកបម្រាម និងអាចចូលរួមប្រកួតលើកឆាកអន្តរជាតិ ក្រោមទង់ជាតិប្រទេសរបស់ពួកគេបានវិញ ដោយស្មើមុខស្មើមាត់ឡើងវិញ៕



