Leeds យកឈ្នះ Burnley ៣-១ ខិតជិតកៅអីសុវត្ថិភាពនៅ Premier League រដូវកាលក្រោយ

02-05-2026 09:48

(បរទេស)៖ ក្រុមបាល់ទាត់ Leeds United កាន់តែខិតជិតពីតំបន់គេចចេញពីតំបន់កាត់ចេញពីលីគអង់គ្លេស Premier League 2025-26 បន្ទាប់ពីយកឈ្នះ Burnley ៣-១ ក្នុងសប្តាហ៍ទី៣៥ ជើងទី២ របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ឆ្លងតាមជ័យជម្នះ ៣ពិន្ទុក្នុងកីឡដ្ឋាន Elland Road របស់ខ្លួន បានធ្វើឱ្យ Leeds រំកិលទៅកាន់លេខរៀងទី១៤ ក្នុងតារាងពិន្ទុវិញដោយមាន ៤៣ពិន្ទុដែលជាតំបន់ក្បែរសុវត្ថិភាពបំផុត ដ្បិតនៅសល់ ៣ប្រកួតទៀតបិទរដូវកាលដ៏ពេញលេញ។

នេះមានន័យថា Leeds ជាក្រុមដំបូងគេដែលធ្វើបានត្រឹមតែ ៤៣ពិន្ទុ ក្នុងចំណោម ៣៨ប្រកួតក្នុងលីគ ជិតបានគេចចេញពីតំបន់កាត់ចោល ស្ថិតក្រោមការដឹកនាំរបស់លោក Daniel Farke នៅពីលើ Tottenham Hotspur, Burnley និង Wolves កំពុងលិចលង់ក្នុងតំបន់កាត់ចេញពីលីគនាពេលនេះ។

ទោះជាយ៉ាងណា ក្រុមញញួរធំ West Ham United គឺជាក្រុមទី៣ ដែលទំនងជាចូលរួមជាមួយ Burnley និង Wolves ក្នុងការកាត់ចេញពី Premier League រដូវកាលនេះ ទៅលេងនៅ Championship វិញនារដូវកាលក្រោយ ២០២៦-២៧ ដែលមានដល់ទៅ ៣៨% គ្រាដែល Nottingham Forest មានត្រឹមតែ ២% តែប៉ុណ្ណោះ។ នេះបើយោងតាមការវិភាគរបស់ Opta៕