តុលាការចិន ហាមក្រុមហ៊ុនបញ្ឈប់បុគ្គលិក ដោយគ្រាន់តែ AI មានតម្លៃពលកម្មទាបជាង
04-05-2026 08:30
(បរទេស)៖ នៅក្នុងសេចក្តីសម្រេចដ៏សំខាន់មួយដែលការពារសិទ្ធិអ្នកធ្វើការ តុលាការចិនបានសម្រេចថា ការប្រើប្រាស់ស្វ័យប្រវត្តិកម្ម (Automation) តែមួយមុខ មិនមែនជាមូលហេតុស្របច្បាប់ក្នុងការបញ្ឈប់បុគ្គលិកពីការងារនោះទេ។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីមានករណីក្រុមហ៊ុនមួយបានព្យាយាមបញ្ឈប់បុគ្គលិក ដោយលើកឡើងថា AI អាចបំពេញការងារបានដោយមានមានប្រសិទ្ធភាព និងតម្លៃកម្លាំងពលកម្មទាបជាង។
តុលាការបានបញ្ជាក់ថា បច្ចេកវិទ្យា AI គឺជាឧបករណ៍ជំនួយដល់ផលិតភាព ប៉ុន្តែវាមិនអាចយកមកធ្វើជាលេសដើម្បីលុបបំបាត់តួនាទីរបស់មនុស្សដោយឯកតោភាគីបានឡើយ ប្រសិនបើគ្មានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងក្រុមហ៊ុន។
ច្បាប់ការងារតម្រូវឱ្យក្រុមហ៊ុនបង្ហាញពីភាពចាំបាច់ផ្នែកសេដ្ឋកិច្ច ឬការផ្លាស់ប្តូររចនាសម្ព័ន្ធធំដុំ ដែលមិនអាចរក្សាបុគ្គលិកទុកបាន ជាជាងគ្រាន់តែចង់កាត់បន្ថយចំណាយតាមរយៈ AI។
តុលាការបានបង្គំឱ្យក្រុមហ៊ុនដែលបញ្ឈប់បុគ្គលិកដោយខុសច្បាប់នោះ ត្រូវផ្តល់សំណង ឬទទួលបុគ្គលិកឱ្យចូលបម្រើការងារវិញ។
ការសម្រេចនេះបានក្លាយជាគំរូមួយសម្រាប់បណ្តាប្រទេសផ្សេងៗទៀត ដែលកំពុងប្រឈមមុខនឹងការរីកចម្រើនយ៉ាងរហ័សនៃ AI នៅក្នុងកន្លែងធ្វើការ។ វាសបញ្ជាក់ឱ្យឃើញថា ទោះបីជាបច្ចេកវិទ្យាអាចធ្វើការងារបានច្រើន និងថោកជាងក៏ដោយ ប៉ុន្តែតម្លៃនៃ ពលកម្មមនុស្ស និង កិច្ចសន្យាការងារ នៅតែមានទម្ងន់ផ្លូវច្បាប់ដែលត្រូវគោរព៕






