បេក្ខជន JAYX មកពីខេត្តព្រៃវែង ក្លាយជាម្ចាស់ជ័យលាភីដំបូង ក្នុងកម្មវិធី The Next Level RapStar រដូវកាល Uncaged

04-05-2026 09:39

(ភ្នំពេញ)៖ វិស័យតន្រ្តី hip-hop នៅប្រទេសកម្ពុជា បានដាក់កំណត់ត្រាថ្មីមួយ បន្ទាប់ពី កម្មវិធី The Next Level: RapStar រដូវកាល Uncaged បានគ្រងតំណែង JAYX ជាម្ចាស់ជ័យលាភីដំបូង ដែលផ្តោតលើទេពកោសល្យរបស់យុវជនកម្ពុជាជំនាន់ថ្មី ក្នុងការបោះជំហានទៅមុខជាមួយនឹងភាពក្លាហាន។

រួមជាមួយនឹងស្រាបៀរ Tiger ជាម្ចាស់ឧបត្ថម្ភធំមួយ វេទិកានេះបានឆ្លុះបញ្ចាំងពីភាពក្លាហានរបស់បេក្ខជន នូវការបេ្តជ្ញាចិត្តជាធ្លុងមួយក្នុងការលើកទឹកចិត្ត និងជំរុញយុវជន ដើម្បីជំនះរាល់ឧបសគ្គចំពោះមុខឈោងចាប់ក្តីស្រមៃដែលខ្លួនមាន។

កម្មវិធី The Next Level RapStar រដូវកាល Uncaged មួយនេះត្រូវបានបញ្ចប់ជាមួយនឹងការប្រគំតន្ត្រីវគ្គផ្តាច់ព្រ័ត្រ ដែលពោរពេញទៅដោយថាមពលនៅឯកោះនរា ទាក់ទាញអ្នកគាំទ្រមកចូលរួមលើសពី ១០.០០០ នាក់។ ពីការចាប់ផ្តើមជាមួយដំណើរស្វែងរកដុំពេជ្រដែលមិនទាន់ច្នៃ ឥឡូវនេះ បានឈានមកដល់ឆាកជាតិ នាំមកនូវវត្តមានសិល្បករ និងសិល្បការិនីក្នុងប្រទេសចូលរួមជាច្រើន បញ្ជាក់ពីជោគជ័យ និងសក្តានុភាពដែលកំពុងវិវឌ្ឍឥតឈប់ឈរនៃវិស័យតន្ត្រីក្នុងប្រទេសកម្ពុជា។

បេក្ខជន JAYX មកពីខេត្តព្រៃវែង មានឆន្ទៈយ៉ាងលេចធ្លោ ដោយហ៊ានដើរចេញពីការងាររោងចក្រមកឈោងចាប់ក្តីស្រមៃ នៅលើវិស័យរ៉េបនៅលើឆាក The Next Level RapStar រដូវកាល Uncaged នេះ។ ដំណើរទៅកាន់ក្តីស្រមៃរបស់បេក្ខជនមួយរូបនេះ ឆ្លុះបង្ហាញពីភាពក្លាហានក្នុងការជំនះនូវឧបសគ្គនៃជីវិតប្រចាំថ្ងៃ ដើម្បីចាប់យកនូវក្តីស្រមៃដ៏ធំធេងដែលខ្លួនមាន។ ជាមួយគ្នានេះដែរ បេក្ខនារី Chris Diva និងបេក្ខជន SlideO ក៏បាននាំមកនូវសាច់រឿងផ្ទាល់ខ្លួនអំពីឆន្ទៈ និងភាពអត់ធ្មត់របស់ពួកគាត់ផងដែរ បង្ហាញពីដំណើរជីវិតខុសប្លែកគ្នា ដែលនៅពីក្រោយភាពជោគជ័យ នៃតារាដែលកំពុងរះថ្មីក្នុងប្រទេសកម្ពុជា។

អ្នកតំណាងនៃនិយោជកស្រាបៀរ Tiger បានមានប្រសាសន៍ថា៖ «យើងខ្ញុំមានមោទនភាពក្នុងការចូលរួមគាំទ្រកម្មវិធី The Next Level: Rapstar រដូវកាល Uncaged ដែលផ្តល់ជាវេទិកា និងឱកាសមួយដល់យុវជនកម្ពុជាដែលមានទេពកោសល្យ និងភាពក្លាហានទាំងឡាយឱ្យបោះជំហានទៅមុខ ដើម្បីឈោងចាប់ក្តីស្រមៃរបស់ពួកគេ។ នៅពេលដែលបុគ្គលនីមួយៗទទួលបានឱកាសនៅលើវេទិកាមួយដ៏សមស្រប ពួកគេនឹងមានភាពក្លាហានក្នុងការជំនះរាល់ឧបសគ្គ និងបង្ហាញនូវសមត្ថភាពដ៏ពិតប្រាកដរបស់ពួកគេ»

លើសពីព្រឹត្តិការណ៍ប្រគំតន្រ្តី វគ្គផ្តាច់ព្រ័ត្រមួយនេះគឺជាការអបអរនៃភាពក្លាហាន និងភាពលូតលាស់របស់បេក្ខជន ដោយការសម្តែងនីមួយៗបានឆ្លុះបញ្ចាំងពីភាពតស៊ូ ជាមួយនឹងការត្រៀមខ្លួនអស់ជាច្រើនខែ។ ចាប់តាំងពីវគ្គជម្រុះមកដល់ការសម្តែងផ្ទាល់ចំពោះមុខមហាជនរាប់មឺុននាក់ កម្មវិធី The Next Level: RapStar រដូវកាល Uncaged ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យបេក្ខជន និងបេក្ខនារីឱ្យបង្ហាញនូវភាពក្លាហាន ការអត់ធ្មត់ និងឈោងចាប់ក្តីស្រមៃរបស់ខ្លួន។

ព្រឹត្តិការណ៍ប្រគំតន្រ្តីវគ្គផ្តាច់ព្រ័ត្រនេះ បានបង្ហាញនូវសមត្ថភាពរបស់បេក្ខជន និងបេក្ខនារីក្នុង Top ៣ មានដូចជា៖

* JAYX មកពីខេត្តព្រៃវែង ដែលឆន្ទៈរបស់គាត់បានដឹកនាំគាត់ឱ្យចាប់ក្តីស្រមៃដែលធំជាងការងាររោងចក្រ មកដល់ឆាកជាតិមួយនេះ
* Chris Diva ដែលមហាជនតែងតែស្គាល់ និងបានដឹងពីថាមពលនៃការសម្តែង នៅលើឆាកយ៉ាងអង់អាចរបស់នាង ដែលទាក់ទាញចំណាប់អារម្មណ៍ និងបង្កើនបរិយាកាសដ៏កក្រើកជាមួយភាពជាខ្លួនឯង
* និង SlideO ដែលបាន ចាកចេញពីស្រុកកំណើតដែលក្នុងចំណោមខេត្ត ដែលដាច់ស្រយាលជាងគេក្នុងប្រទេសកម្ពុជា ដើម្បីឈោងចាប់ក្តីស្រមៃដ៏ធំមួយ ទោះខ្លួនមិនចេះអាន ឬសរសេរក៏ដោយ។

ដោយការគាំទ្រនៃសេចក្តីផ្តួចផ្តើម ក្នុងការជម្នះភាពភ័យខ្លាច ជាមួយនឹងភាពក្លាហាន និងឆន្ទៈដ៏មុះមុត ស្រាបៀរ Tiger បន្តឈរពីក្រោយ និងជំរុញដល់យុវជនជំនាន់ក្រោយដើម្បីឈោងចាប់ក្តីស្រមៃរបស់ខ្លួន។

រដូវកាលទី ១ នៃកម្មវិធីក៏បានបញ្ចប់ហើយពិតមែន តែសន្ទុះនៃការគាំទ្រ នៅតែបន្តទៅមុខជាមួយនឹងសាច់រឿង និងសម្លេងពីបុគ្គល ដែលមានភាពក្លាហានហ៊ានក្រោកឈរឡើង ដើម្បីបង្ហាញសមត្ថភាពដ៏ពិតប្រាកដរបស់ពួកគេ៕