Real យកឈ្នះ Espanyol ២-០ រារាំង Barcelona លើកពានលីគ La Liga មុនប៉ះគ្នាថ្ងៃទី១០-ឧសភា
04-05-2026 13:41
(បរទេស)៖ Real Madrid បានបំបាក់ម្ចាស់ផ្ទះ Espanyol ២ទល់នឹង០ ដើម្បីពន្យារពេលការលើកពានលីគ La Liga របស់អេស្ប៉ាញរដូវកាលនេះនៃក្រុមកំពូលតារាង FC Barcelona ដែលត្រូវប្រឈមមុខដាក់គ្នានាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា ក្រុមការពារតំណែងជើងឯករបស់លោក Hansi Flick ត្រូវការត្រឹម ១ពិន្ទុប៉ុណ្ណោះពីជំនួប El Clasico នាចុងសប្តាហ៍នេះ ក្នុងការធានាជើងឯកតែម្តង ដ្បិតកំពុងនាំមុខដាច់ ១១ពិន្ទុទៅហើយ ក្រោយឆ្លងកាត់បាន ៣៤ប្រកួតដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
ក្នុងជំនួបកាលពីរាត្រីថ្ងៃអាទិត្យ ទី០៣ ខែឧសភានោះដែរ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Vinicius Junior ជាអ្នករកបានគ្រាប់ជ័យជម្នះតែម្តង ដើម្បីរារាំងក្រុមអ្នកមានបុណ្យប្រកាសជើងឯក និងត្រូវរង់ចាំដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះវិញ ប្រសិនបើពួកគេលេងមិនចាញ់នៅកីឡដ្ឋាន Camp Nou របស់ខ្លួន។
ទោះជាយ៉ាង ក្នុងរយៈពេល ៩៧ឆ្នាំមកនេះនៅក្របខណ្ឌកំពូលអេស្ប៉ាញ មិនទាន់មានក្រុមណាប្រកាសជើងឯកពីជំនួប ធំនេះទេ ហើយប្រសិនបើអធិរាជស បន្តឈ្នះថែមទៀតនោះ នោះការប្រកាសជើងឯកនឹងអាចរកឃើញរហូតជិតបិទរដូវកាលនេះតែម្តង ក៏ថាបាន។
Real បានកំពុងប្រឈមមុខបិទរដូវកាលនេះ ដោយមិនឈ្នះពានអ្វីទាំងអស់ និងមាន ២លើករួចមកហើយផងដែរ គិតចាប់តាំងពីរដូវកាល ២០០៩-២០១០ និងចុងក្រោយកាលឆ្នាំ២០២០-២០២១៕



