Derry វ័យ ១៨ឆ្នាំរបស់ Chelsea ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសាររងរបួសក្បាលជាទម្ងន់

05-05-2026 09:45

(បរទេស)៖ ខ្សែប្រយុទ្ធយុវជន Jesse Derry របស់ក្លិបតោខៀវ Chelsea ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយរងរបួសក្បាលជាទម្ងន់កាលពីរាត្រីថ្ងៃចន្ទ ពីការបង្ហាញខ្លួនលើកទី១ របស់គេទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Derry ដែលមានវ័យទើបតែ ១៨ឆ្នាំ គឺជាកូនប្រុសរបស់អតីតខ្សែបម្រើក្លិប Leeds United និង Crystal Palace គឺលោក Shaun Derry ដែលត្រូវបានកោះហៅចូលលេងក្រុមធំ Chelsea លើកដំបូងកាលពីថ្ងៃចន្ទ នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដែលក្រុមតោខៀវបានចាញ់គូប្រជែង Nottingham Forest ៣-១។

Derry បានប៉ះទង្គិចគ្នាជាមួយជាមួយខ្សែការពារ Zach Abbott របស់ Forest ក្នុងប្រអប់ប៉េណាល់ទីនៅនាទី៤៥ សន្លប់ស្តូកស្តឹងនៅលើទីលាន តម្រូវដាក់អុកស៊ី មុនពេលត្រូវបានសែងចេញទីលាន និងដឹកនាំទៅកាន់មន្ទីរពេទ្យ ភ្លាមៗទៀតផង។

ទោះជាយ៉ាងណា ការប៉ះទង្គិចជាទម្ងន់រហូតដល់ថ្នាក់ចូលពេទ្យនេះដែរនាំឱ្យតោខៀវ Chelsea ទទួលបានបាល់ពិន័យ ប៉េណាល់ទីផងដែរ នៅពេល Cole Palmer ទាត់អត់ចូលដែលត្រូវបានជួយសង្រ្គោះដោយអ្នកចាំទី Metz Sels។ Derry ត្រូវបានដាក់ចូលលេងជំនួស Liam Delap៕