ការបើកសម្ពោធជាផ្លូវការរបស់ម៉ាកយីហោកាហ្វេដែលប្រើប្រាស់ទឹកដោះរុក្ខជាតិ ១០០% - រៀល កាហ្វេ (REAL CAFÉ)

05-05-2026 20:40

(ភ្នំពេញ)៖ លោក ស្រី ថុង ណាត់ស្យា សហស្ថាបនិក ក្រុមហ៊ុន REALMEX Co., Ltd និងជាតំណាង រៀល កាហ្វេ (REAL CAFÉ) បានឱ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនរបស់ខ្លួនបានសម្ពោធជាផ្លូវការហាង រៀល កាហ្វេ (REAL CAFÉ) ដែលជាសាខាដំបូងបំផុតរបស់ខ្លួននាព្រឹកនេះ ដែលមានទីតាំងស្ថិតនៅអគារកប៉ាល់ ផ្លូវ៥៩២ កែង៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហាង រៀល កាហ្វេ (REAL CAFÉ) គឺជាម៉ាកយីហោដែលបង្កើតឡើងដោយកូនខ្មែរមួយដែលមិនមែនគ្រាន់តែជាកន្លែងទទួលទានភេសជ្ជៈតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលលើកទឹកចិត្តឱ្យអតិថិជនគ្រប់រូប រក្សាគោលជំហរជាខ្លួនឯង និងចាប់ផ្តើមថ្ងៃថ្មីដោយភាពជឿជាក់ ព្រមទាំងមានភាពច្បាស់លាស់ក្នុងជីវិត។

គោលគំនិតស្នូលរបស់ម៉ាកយីហោមួយនេះ ផ្តោតសំខាន់លើការប្រើប្រាស់ទឹកដោះរុក្ខជាតិ ១០០% ដើម្បីបង្កើតបទពិសោធន៍ដែលរួមបញ្ចូលគ្នា សម្រាប់មនុស្សគ្រប់រូប ជាពិសេសអ្នកដែលមិនអាចទទួលទានទឹកដោះគោស្រស់ ឬអ្នកដែលជ្រើសរើសការរស់នៅបែបសុខភាព។

ជាមួយនឹងការបើកដំណើរការសាខាដំបូងនេះ រៀល កាហ្វេ (REAL CAFÉ) ក៏បានរៀបចំផែនការយ៉ាងច្បាស់លាស់ដោយនឹងមានវត្តមាននៅតាមបណ្តាស្ថានីយ ភីស ភេត្រូលៀម (ខេមបូឌា) ទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជាតាមទីតាំងសំខាន់ៗជាច្រេីនបន្ថែមទៀត។ នេះជាជំហានដំបូងនៃការធ្វើដំណើររបស់ រៀល កាហ្វេ (REAL CAFÉ) ក្នុងការពង្រីកវិសាលភាពនៃម៉ាកយីហោក្នុងស្រុក និងនាំយកបទពិសោធន៍ថ្មីៗទៅកាន់អតិថិជននៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែមអំពីការចូលរួមជាដៃគូអាជីវកម្ម សូមទំនាក់ទំនង៖ 012 622 445/ 070 474 731៕