Mid Year Big Promotionពី បុរី មេគង្គ លែន! ទិញវីឡាភ្លោះឥលូវនេះនឹងទទួលបានរថយន្តអគ្គិសនី JETOUR T1 PHEV ភ្លាមៗ

06-05-2026 11:04

(ភ្នំពេញ)៖ សម្រាប់ខែឧសភា ឆ្នាំ២០២៦នេះ បុរី មេគង្គ លែន (Mekong Land) បានប្រកាសដាក់ចេញនូវយុទ្ធនាការប្រូម៉ូសិនដ៏ធំបំផុតសម្រាប់ការលក់ពាក់កណ្ដាលឆ្នាំ «Mid-Year Big Promotion» ដែលនឹងពាំនាំអត្ថប្រយោជន៍ដ៏អស្ចារ្យជូនដល់អតិថិជនដែលមានបំណងក្លាយជាម្ចាស់គេហដ្ឋានប្រណិត។

ក្នុងខែឧសភានេះ អតិថិជនដែលជ្រើសរើសទិញ វីឡាភ្លោះ (Twin Villa) នឹងទទួលបានរថយន្តអគ្គិសនីទំនើបស៊េរីថ្មី JETOUR T1 PHEV ភ្លាមៗ ដែលជាការផ្ដល់ជូនបន្ថែមដែលមិនធ្លាប់មានពីមុនមក សម្រាប់ការរស់នៅប្រកបដោយប្រណិតភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ។

បន្ថែមពីលើនេះ បុរី មេគង្គ លែន ក៏ផ្តោតលើភាពងាយស្រួលរបស់អតិថិជនផងដែរ ដោយផ្ដល់លក្ខខណ្ឌពិសេសរួមមាន៖
១៖ ផ្ទះសាងសង់រួច ១០០% អាចចូលរស់នៅភ្លាមៗ
២៖ កម្ចីរហូតដល់ ៣០ឆ្នាំ
៣៖ ទទួលបានឱកាសឈ្នះរង្វាន់រថយន្ដទំនើប Rolls-Royce។

បុរី មេគង្គ លែនជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា
ទី១៖ ឌឹ មេគង្គ រ៉ូយ៉ាល់ ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A,
ទី២៖ ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១
និងទី៣៖ មេគង្គ ស៊ីធី ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និង ពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

សូមប្រញាប់ឡើង! កុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅ! សម្រាប់ព័ត៌មានលម្អិត និងការអញ្ជើញទៅទស្សនាផ្ទះគំរូ ព្រមទាំងទីតាំងគម្រោងផ្ទាល់ សូមទំនាក់ទំនងទៅកាន់ បុរី មេគង្គ លែន ឥលូវនេះ។​ បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ៕

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland,
ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7