ក្រុមហ៊ុន ខូហ្វី (KOFI) ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ នូវម៉ាស៊ីនកាហ្វេម៉ាក WEGA ក្នុងប្រទេសកម្ពុជា
06-05-2026 14:01
(ភ្នំពេញ)៖ ក្រុមហ៊ុន ខូហ្វី (KOFI) ដែលជាក្រុមហ៊ុនខ្មែរក្នុងស្រុក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោក មកកាន់ទីផ្សារកម្ពុជា ដោយបានពង្រឹងជំហរឈានមុខគេ ក្នុងវិស័យកាហ្វេនៅកម្ពុជាមួយទៀត តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីក្លាយជា អ្នកនាំចូល និងចែកចាយផ្តាច់មុខ នូវម៉ាស៊ីនកាហ្វេម៉ាក WEGA ដែលជាម៉ាកយីហោលំដាប់ពិភពលោក ពីប្រទេសអ៊ីតាលី។
សមិទ្ធផលនេះ គឺជាជំហានដ៏សំខាន់សម្រាប់ក្រុមហ៊ុន ខូហ្វី (KOFI) ដែលបានឈរជើង នៅលើទីផ្សារកាហ្វេជាង១៦ឆ្នាំមកហើយ ក្នុងការអភិវឌ្ឍន៍ និងផ្គត់ផ្គង់ឧបករណ៍ឆុងកាហ្វេនៅកម្ពុជា។
កិច្ចសហការនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនខូហ្វីផ្ទាល់ តំណាងខាងម៉ាស៊ីនកាហ្វេ WEGA និងម្ទាស់អាជីវកម្មកាហ្វេ នៅក្នុងស្រុក ដែលជាដៃគូអាជីវកម្មរបស់ខូហ្វី ដោយកិច្ចសហការនេះ មានគោលបំណងឆ្លើយតប ទៅនឹងតម្រូវការ ដែលកំពុងកើនមានឡើង នៃម៉ាស៊ីនកាហ្វេដែលមានគុណភាពខ្ពស់ រសជាតិថេរ និងមានភាពធន់រឹងមាំ ខណៈពេលទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន កំពុងរីកចម្រើនយ៉ាងឆាប់រហ័សទៅលើវិស័យកាហ្វេ។
លោកស្រី ឈាន ឃឹម អគ្គនាយិកា នៃក្រុមហ៊ុន ខូហ្វី គ្រុប បានថ្លែងថា «នៅក្រុមហ៊ុន ខូហ្វី (KOFI) យើងជឿជាក់ថា ភាពជោគជ័យនៃអាជីវកម្មកាហ្វេ មិនមែនផ្ដោតលើតែគ្រាប់ កាហ្វេមួយមុខនោះទេ គឺជាការគាំទ្រដល់ម្ទាស់អាជីវកម្មទាំងអស់ ជាមួយនឹងម៉ាស៊ីនកាហ្វេដែលកាន់តែល្អប្រសើរ និងកាន់តែសម្បូរបែប។ ការជ្រើសរើស WEGA គឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវបំផុត ព្រោះម៉ាកយីហោនេះ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ចំពោះភាពធន់ រឹងមាំ និងសមត្ថភាពខ្ពស់»។
ស្របគ្នានេះដែរ លោក ALBERTO SCHIAVON ប្រធានផ្នែកលក់នៃក្រុមហ៊ុន WEGA ក៏បានបន្ថែមទៀតថា «កិច្ចសហការដែលយើងអបអរសាទរជាមួយ ខូហ្វី (KOFI) នាថ្ងៃនេះ គឺកើតចេញពីចក្ខុវិស័យរួមគ្នា និងការទទួលស្គាល់នូវគុណតម្លៃស្នូលដូចជា៖ ភាពម៉ត់ចត់ វិជ្ជាជីវៈនិយម និងការប្តេជ្ញាចិត្តដើរទន្ទឹមគ្នាឱ្យបានយូរអង្វែង។ យើងមិនចាត់ទុក កិច្ចព្រមព្រៀងនេះ ជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែវាគឺជាចំណុចចាប់ផ្តើម ដើម្បីរួមគ្នាបង្កើតសមិទ្ធផលដែលរឹងមាំ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ»។
លើសពីនេះទៅទៀត លោកស្រី Martina ជាម្នាក់ដឹកនាំមួយរូបនៃក្រុមហ៊ុន WEGA បានបន្ថែមថា «ខូហ្វី គឺជាអតិថិជនដំបូងគេបង្អស់នៅអាស៊ី របស់ក្រុមហ៊ុន Astoria ដែលកាលពីជាង ១៥ឆ្នាំមុន កាហ្វេ គឺជាទំនិញនាំចូលដ៏ថ្លៃ ដែលគេប្រើសម្រាប់បង្ហាញពីភាពស៊ីវិល័យ ច្រើនជាងការឆុងផឹកជាប្រចាំថ្ងៃ...ប៉ុន្តែថ្ងៃនេះ អ្វីៗបានប្តូរហើយ ហើយភាពជោគជ័យនេះ ក៏ដោយសារតែការខិតខំរបស់លោកស្រី ឈាន ឃឹម អគ្គនាយិកា នៃក្រុមហ៊ុន ខូហ្វីផងដែរ»។
តួយ៉ាងពិធីចុះហត្ថលេខានេះ មិនត្រឹមតែជាការពង្រីកសក្តានុពលអាជីវកម្មរបស់ក្រុមហ៊ុន ខូហ្វី (KOFI) ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃទំនុកចិត្ត និងទំនាក់ទំនងដ៏រឹងមាំ រវាងក្រុមហ៊ុនទាំងពីរ ដែលបានកសាងឡើងអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី (KOFI) ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោក មកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេ ក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ ការបង្កើតថ្មី និងផ្តល់ភាពស្មោះត្រង់ ទៅដល់អតិថិជន ហើយក៏ជាដៃគូផ្គត់ផ្គង់ រាល់តម្រូវការកាហ្វេផងដែរ។
រីឯ WEGA គឺជាម៉ាកយីហោលំដាប់ពិភពលោក ពីប្រទេសអ៊ីតាលី ដែលមានឯកទេសខាងរចនា និងផលិតម៉ាស៊ីនឆុងកាហ្វេ Espresso កម្រិតអាជីព ហើយរាល់ផលិតផលរបស់ WEGA ត្រូវបានផលិតឡើង ដោយផ្អែកលើគោលការណ៍គុណភាព ការច្នៃប្រឌិត និងការគោរពចំពោះសិល្បៈ នៃការឆុងកាហ្វេ។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង នៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ ០៦៩ ៦៦៦ ៩៩៩/ ០៧៧ ៧៧៧ ៩៧០ Website: www.kofi.com.kh៕














