PSG ទម្លាក់ក្រុមជើងខ្លាំង Bayern ដើម្បីឆ្ពោះទៅការពារតំណែងជើងឯក Champions លើកដំបូងទល់នឹង Arsenal

07-05-2026 09:21

(ម៉ូនិច)៖ វាមានរយៈពេលមិនទាន់ដល់ ១ឆ្នាំផងទេ ដែលក្រុមបារាំង Paris Saint Germain បានវិលទៅការពារតំណែងជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League 2025-26 ជាថ្មីម្តងទៀត ក្រោយទម្លាក់គូប្រជែង Bayern Munich ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា PSG ដែលបានបំបាក់ Inter Milan ៥-០ ដើម្បីលើកពាន UCL លើកដំបូងរបស់ពួកគេកាលឆ្នាំទៅ បានបន្តលេងមិនចាញ់ម្ចាស់ផ្ទះ Bayern Munich ស្ថិតទីក្រុងម៉ូនិចនៃកីឡដ្ឋាន Allianz Arena បញ្ចប់ដោយលទ្ធផល ១-១ ពីការធ្វើបានដោយ Ousmane Dembele និង Harry Kane នៅពេលជើងទី១ នៅប្រចាំទីក្រុង Paris មួយនេះបានយកឈ្នះ ៥-៤។

អាចនិយាយបានថា កូនក្រុមរបស់លោក Luis Enrique បានសងសឹក Bayern បានសម្រេចវិញ ក្រោយពេលពួកគេបានចាញ់វគ្គផ្តាច់ព្រ័ត្រ ១-០ កាល UCL 2019-2020 ដោយកាលនោះមានលោក Thomas Tuchel នៅដឹកនាំ ដែលបច្ចុប្បន្នធ្វើជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិតោកំណាចអង់គ្លេស។

គួរបញ្ជាក់ផងថា ជំនួបដណ្តើមពានរង្វាន់អឺរ៉ុប UEFA Champions League 2025-26 រវាង PSG និងកាំភ្លើងធំ Arsenal របស់អង់គ្លេស នឹងធ្វើឡើងនៅកីឡដ្ឋានស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រីនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)៕