FIFA ដាក់បម្រាមទូទាំងពិភពលោកលើកីឡាករអាហ្សង់ទីន Prestianni ដោយសារនិយាយខ្ទប់មាត់
07-05-2026 13:17
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានសម្រេចដកបញ្ឈរជើងកីឡាករខ្សែបម្រើស្លាប Gianluca Pretianni របស់ក្លិប Benfica លក្ខណៈជាសកលតែម្តង ពីបទពេលនិយាយទៅកាន់កីឡាករ Vinicius Jr បានយកអាវបាំងមាត់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា រូបគេនឹងខកខាន ២ប្រកួតបើកឆាកជាមួយក្រុមការពារតំណែងជើងឯកអាហ្សង់ទីន នៅព្រឹត្តិការណ៍ World Cup 2026 ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។
Prestianni វ័យ ២០ឆ្នាំ ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដកបញ្ឈរជើង ៦ប្រកួតកាលពីខែមុន បន្ទាប់ពីរូបគេបានយកអាវបាំងមុខ អំឡុងពេលនិយាយទៅកាន់ Vinicius Jr ក្នុងប្រកួតពាន Champions League កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ជាអ្វីដែល Vinicius របស់ក្លិប Real Madrid បានចោទប្រកាន់ Prestianni ថាបានពោលពាក្យរើសអើងជាតិសាសន៍។
ក្រោយមកទៀត រូបគេបានទទួលការពិន័យ ២ប្រកួតបន្ថែមទៀត និងបានរួចផុត ១ប្រកួតហើយ គ្រាដែល ៣ប្រកួត ទៀតក្នុងរយៈពេល ២ឆ្នាំយ៉ាងយូរ។
ការដកបញ្ឈរជើង Prestianni ទូទាំងពិភពលោកនេះដែរ វាស្របទៅតាមសំណើរបស់ UEFA នៅពេលដែលកីឡាករវ័យក្មេងរូបនេះ ទើបតែចូលលេងបាន ១ប្រកួតប៉ុណ្ណោះជាមួយអាហ្សង់ទីន នៃជំនួបមិត្តភាពទល់នឹងអង់ហ្គូឡា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពេលគ្រូបង្វឹក Lionel Scaloni បានកោះហៅតាំងពីខែមីនាមក៕



