តារាចម្រៀង Shakira បញ្ចេញបទចម្រៀងផ្លូវការ ដើម្បីច្រៀងនៅព្រឹត្តិការណ៍ World Cup 2026

08-05-2026 10:25

(បរទេស)៖ តារាចម្រៀងស្រីរបស់កូឡុំប៊ី Shakira បានត្រៀមចម្រៀង ៣បទ ដើម្បីច្រៀងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះជាលើកទី៣ ផងដែរសម្រាប់តារា Pop វ័យ ៤៩ឆ្នាំ ដែលទទួលបានការអញ្ជើញឱ្យច្រៀងនៅ World Cup នាអំឡុងឆ្នាំ២០១០ និងឆ្នាំ២០១៤ រួចមក។

ទាំង ៣បទរបស់ Shakira មិនត្រូវបានគេទម្លាយថា ច្រៀងក្នុងកម្មវិធីបិទ ឬក៏បើក World Cup 2026 នោះមាន ចំណងជើងថា «Whenever Wherever, Hip Don’t Lie និងបទ Dai Dai»។

ទោះជាយ៉ាងណា Shakira ដែលមានកូនប្រុស ២នាក់ជាមួយមិត្តប្រុស Gerard Pique អតីតកីឡាករខ្សែការពារអេស្ប៉ាញ និងក្លិប FC Barcelona ក៏បានច្រៀងចម្រៀងបទ Hips Don’t Lie ម្តងរួចមកហើយកាលពីពិធីបិទ World Cup 2006 នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីអ៉ីតាលីដណ្តើមបានជើងឯករួចមក។

សម្រាប់ប្រទេសកូឡុំប៊ីរបស់នាង ក៏ត្រៀមលេងវគ្គចែកពូល ៤៨ក្រុមនៅ World Cup លើកទី២៣ នេះដែរ ពោលគឺចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦៕