ទឹកប្រាក់រង្វាន់ ១២៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា បានបន្តទៅដល់ដៃអ្នកខេត្តកំពង់ឆ្នាំងហើយ
08-05-2026 11:34
(ភ្នំពេញ)៖ ទឹកប្រាក់រង្វាន់ធំដ៏អស្ចារ្យ ១២៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំ អៃរ៉ា ដែលជាផលិតខ្មែរ ម៉ាកខ្មែរ និងផលិតដោយកូនខ្មែរ បានបន្តទៅដល់ដៃអតិថិជនម្នាក់ទៀតហើយដែលជាកសិករ រស់នៅក្នុងខេត្តកំពង់ឆ្នាំង។
អតិថិជនដែលមានសំណាងទទួលបានប្រាក់រង្វាន់ធំមហាសាលពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា រូបនេះ មានឈ្មោះ ដឹប បៀន ភេទស្រី អាយុ ៤៣ឆ្នាំ ជាកសិករ និងមានមុខរបរលក់អីវ៉ាន់ចាប់ហួយតិចតួចនៅផ្ទះ រស់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅពេលទៅចូលរួមេកម្មវិធីមង្គលការអ្នកស្គាល់គ្នានៅខេត្តបាត់ដំបង បានទិញភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា មួយកំប៉ុងទទួលទាន លុះពេលគាស់ ស្រាប់តែឃើញត្រូវរង្វាន់ ១២៨លានរៀលតែម្ដង។ គ្រាន់តែបានឃើញភ្លាមក៏ស្រែកប្រាប់អ្នកនៅក្បែរខ្លួនឱ្យជួយមើល ហើយក៏ផ្អើល នាំគ្នាស្រែកហ៊ោ សាទរ និងទូរសព្ទជូនដំណឹងដល់ក្រុមហ៊ុន អៃរ៉ា តែម្ដង។
អ្នកស្រី ដឹប បៀន បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលទទួលបានប្រាក់រង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា នឹងយកទៅសង់បំណុលគេ ហើយបែងចែកមួយចំនួនទៀតសម្រាប់ពង្រីកអាជីវកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងទុកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗទៅថ្ងៃអនាគត។ ឆ្លៀតក្នុងឱកាសនេះ អ្នកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា ផលិតផលខ្មែរ ដែលបានបង្កើតរង្វាន់យ៉ាងសន្ធឹកសន្ធាប់សម្រាប់អតិថិជន និងអាចជួយកែប្រែជីវភាពបានកាន់តែប្រសើរ។
សូមជម្រាប់ដែរថា អៃរ៉ា ជាភេសជ្ច:ប៉ូវកម្លាំងតែមួយគត់ដែលមានរសជាតិឆ្ងាញ់ ផ្តល់ថាមពលខ្លាំងដូចដំរី និងយូអង្វែងដូចព្រះអាទិត្យ ជួយថែរក្សាមរតកខ្មែរ លើកស្ទួយអក្សរសាស្ត្រជាតិ និងគាំទ្រសមាគមមួកត្នោតខ្មែរ។ អៃរ៉ា កាន់តែពិសា កាន់តែមាឱកាសឈ្នេះរង្វាន់ជាច្រើនដូចជា ទឹកប្រាក់១លានរៀល ៥លានរៀល ១០លានរៀល និងរង្វានធំរហូតដល់ ១២៨លានរៀល៕
*អៃរ៉ាផ្តល់រង្វាន់ពិតហួសពីការរំពឹងទុក... អៃរ៉ា ថាមពលខ្លាំងដូចដំរី







