* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

Real ពិន័យ Valverde និង Tchouameni ១លានអឺរ៉ូ ពីបទឈ្លោះគ្នា មុនជំនួបធំ El Clasico ស្អែកនេះ

09-05-2026 09:46

(ម៉ាឌ្រីដ)៖ ក្លិបបាល់ទាត់ Real Madrid បានពិន័យកីឡាកររបស់ខ្លួន Federico Valverde និង Aurelien Tchouameni នូវចំនួនទឹកប្រាក់ ៥០ម៉ឺនអឺរ៉ូដូចគ្នា ដោយសារប្រទូស្តសារាយកាលពីអំឡុងហ្វឹកហាត់ ដើម្បីត្រៀមលេង El Clasico ទល់នឹង FC Barcelona នាថ្ងៃអាទិត្យស្អែកនេះ។

ទោះជាយ៉ាងណា ក្រុមប្រចាំទីក្រុង Madrid ប្រទេសអេស្ប៉ាញមួយនេះ មិនបានដកបញ្ឈរជើងពួកគេទាំងពីរឡើយ ក្រៅតែពីពិន័យជាប្រាក់ ១លានអឺរ៉ូបូកបញ្ចូលគ្នា ពីបទវាយគ្នាក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ ក្រោយពីការហ្វឹកហាត់រួចរាល់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

អ្វីដែលកាន់តែបារម្ភនោះដែរ ខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយ វ័យ ២៧ឆ្នាំ Valverde ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដោយសារប៉ះទង្គិចក្បាលជាទម្ងន់ នៅអំឡុងពេលផ្ទុះជម្លោះជាមួយមិត្តរួមក្រុម កីឡាករបារាំង Tchouameni វ័យ ២៦ឆ្នាំ។

Valverde ដែលត្រៀមជួយអ៊ុយរូហ្គាយលេងនៅ World Cup 2026 នាខែក្រោយនេះបាននិយាយថា បញ្ហារបួសនេះ នឹងធ្វើឱ្យលោកខកខានជំនួប El Clasico ទល់នឹង Barcelona ក្នុងលីគ La Liga នាថ្ងៃអាទិត្យ នៅពេលក្បាលរបស់ លោកបានទៅប៉ះនឹងតុ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់ក្លិបអធិរាជស Real Madrid ក៏បានឱ្យដឹងថា «ជម្លោះរវាងកីឡាករទាំងពីរ ត្រូវបានផ្សះផ្សា និងបង្ហាញការសោកស្តាយជាពន់ពេក ថែមទាំងបានចេញមុខសុំទោសជាសាធារណៈទៀតផង ចំពោះរឿងរ៉ាវដែលបានកើតឡើងនេះ»៕