* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

«ខ្មែរ ប៊ែវើរីជីស» បន្តកសាងបឋមសិក្សាខូចខាតចំនួន ៣ ទីតាំងបន្ថែមទៀត ដើម្បីសម្រួលដល់ការសិក្សារបស់កុមារនៅតំបន់ព្រំដែន

09-05-2026 15:03

(បន្ទាយមានជ័យ-ព្រះវិហារ)៖ នៅតែបន្តជាចលករសំខាន់ ដែលចូលរួមដោះស្រាយផលប៉ះពាល់លើវិស័យអប់រំ តាមតំបន់ព្រំដែន ខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សាថ្មី ចំនួន ៣ ខ្នងបន្ថែមទៀត ស្ថិតនៅបឋមសិក្សាអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១ខ្នង រួមទាំងរបង, បឋមសិក្សាត្រពាំងសង្កែចំនួន ១ ខ្នង, និងបឋមសិក្សាសែនជ័យ ចំនួន ១ ខ្នង នៅខេត្តព្រះវិហារ ព្រមទាំងសាងសង់លេណដ្ឋានសុវត្ថិភាព ជូនសិស្សានុសិស្សទាំង ៣ ទីតាំង។

តាមរយៈព្រឹត្តិការណ៍ ១ ពាន់លានរៀល ដើម្បីសប្បុរសធម៌ ដែលមានការចូលរួមជាច្រើនពីបងប្អូនខ្មែរគ្រប់តំបន់ រួមគ្នាជួសជុល ឬកសាងសាលាដែលរងការខូចខាតតាមបន្ទាត់ព្រំដែន ខ្មែរ ប៊ែវើរីជីស បានបើកការសាងសង់អគារសិក្សា សរុបចំនួន ៥ ទីតាំង បូករួមទាំងគម្រោងសាងសង់មុនគេ ផ្តល់អគារសិក្សាចំនួន ២ខ្នង ក្នុងខេត្តឧត្តរមានជ័យ បឋមសិក្សាគោកប្រាសាទ ១ ខ្នង និង បឋមសិក្សាគូរ ១ ខ្នង ព្រមទាំងលេណដ្ឋាននៅទីតាំងសាលាទាំង ២។

មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភសាងសង់អគារសិក្សា ១ ខ្នង ៣ ជាន់ និងរបង នៅបឋមសិក្សាព្រៃ-ស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលខ្វះខាត ធ្វើយ៉ាងណាចូលរួមលើកកម្ពស់វិស័យអប់រំឱ្យកាន់តែប្រសើរ និងពេញលេញសម្រាប់សិស្សានុសិស្សគ្រប់រូប។ សរុបជាង ១ លានដុល្លារ ខ្មែរ ប៊ែវើរីជីស បានចំណាយថវិកាសាងសង់សាលា សរុបចំនួន ៦ ទីតាំងនេះ។

ឈរលើគុណតម្លៃនៃការផ្តល់ត្រឡប់ទៅសង្គមវិញ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង តែងតែនៅក្បែរប្រជាជនខ្មែរជានិច្ច បន្តជួយឧបត្ថម្ភជាហូហែ ដែលចំណាយថវិកាសរុបប្រមាណ ៧ លានដុល្លារ បូករួមទាំងថវិកា ស្បៀងអហារភេសជ្ជៈ តង់ស្នាក់នៅ និងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ព ទៅកាន់វីរកងទ័ព និងជនភៀសសឹក បង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខវីរកងទ័ពការពារទឹកដី ក៏ដូចជាបងប្អូនជនភៀសសឹកទាំងអស់។

ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែរ ប៊ែវើរីជីស៕