ក្រោមការឧបត្ថម្ភពីទឹកឣនាម័យស្រ្តី Saforelle! PPM រៀបចំសិក្ខាសាលាផ្តល់ការប្រឹក្សាយោបល់ពីសុខភាពដោយឥតថ្លៃដល់ស្រ្តី (Video inside)
09-05-2026 15:21
(ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភពី ទឹកអនាម័យស្រ្តី Saforelle ដែលទឹកឣនាម័យស្រ្តីលេខ១របស់ប្រទេសបារាំង សហគ្រាសផលិតឱសថ ប៉េប៉េឣឹម (PPM) បានរៀបចំ សិក្ខាសាលាផ្តល់ប្រឹក្សាទាក់ទងនឹងសុខភាពស្រ្តីដោយឥតគិតថ្លៃ ដោយមានការចូលរួមពីអ្នកជំនាញយ៉ាងច្រើន រយៈពេល៣ថ្ងៃ នៅផ្សារទំនើប Chip Mong 271 Mega Mall។
លោក តិច ស៊ីម៉ូ នាយកពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថ ប៉េប៉េឣឹម (PPM) បានឱ្យដឹងថា សិក្ខាសាលាបានរៀបចំឡើង ក្នុងឱកាសទិវាស្រ្តី ឆ្នាំ២០២៦ (Women's Health Day) ដើម្បីរួមចំណែកលើកកម្ពស់សុខភាពស្រ្តី និងផ្តល់ចំណេះដឹងដល់ស្រ្តី ដើម្បីឱ្យ ស្រ្តីកាន់តែយល់ឣំពីការថែទាំសុខភាពជាទូទៅបានកាន់តែប្រសើរ។
លោកបន្តថា ក្នុងកម្មវិធីនេះ បានឣញ្ជើញវេជ្ជបណ្ឌិតឯកទេសរោគស្ត្រីពីក្លីនិកល្បីៗ ដើម្បីផ្តល់ប្រឹក្សាយោបល់ពាក់ព័ន្ធរោគស្រ្តី។
លោកបន្ថែមថា កម្មវិធីនេះដំណើរការទៅបាន ដោយមានការឧបត្ថម្ភពី ទឹកឣនាម័យស្រ្តី Saforelle ដែលជាផលិតផលលេខ១ពីបារាំង ផលិតដោយក្រុមហ៊ុន ប៊ីយ៉ូកូដេក (BIOCODEX) និងនាំចូលចែកចាយនៅកម្ពុជា ដោយសហគ្រាសផលិតឱសថ ប៉េប៉េឣឹម (PPM) កំពុងពេញនិយមបំផុតនៅទីផ្សារកម្ពុជា។
Saforelle ត្រូវបានផលិតឡើងតាំងពីឆ្នាំ១៩៨៩ នៅប្រទេសបារាំង។ បច្ចុប្បន្ននេះ មានចែកនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។ដោយឡែកនៅក្នុងតំបន់អាស៊ីមានចែកចាយនៅ កម្ពុជា តៃវ៉ាន់ កូរ៉ខាងត្បូង និងប្រទេសចិនជាដើម។ ហើយសម្រាប់នៅអឺរ៉ុប ទីផ្សារធំ គឺនៅ បារាំង និងបែលហ្សិក រួមនឹងប្រទេសអ៊ីតាលី។
កញ្ញា ឡូរ៉ែន ម៉េត្រាល់ (Lorene Metral) ប្រធានប្រចាំតំបន់ឣាស៊ីប៉ាស៊ីហ្វិកផ្នែកសុខភាពស្រ្តីនៃក្រុមហ៊ុន ប៊ីយ៉ូកូដេក (BIOCODEX) បានលើកឡើងថា Saforelle ត្រូវបានបង្កើតឡើង ពីផ្កាបាដាង ដើម្បីឆ្លើយតបនឹងតម្រូវការស្រី្ត សម្រាប់ការប្រើប្រាស់សម្អាតក្នុងតំបន់ឯកជន។ ហើយជាផលិតផលត្រូវបានណែនាំដោយវេជ្ជបណ្ឌិតជំនាញផ្នែករោគស្ត្រី ដោយស្រ្តីទាំងឣស់ឣាចប្រើប្រាស់ Saforelle ដោយទំនុកចិត្តពេញមួយជីវិត។ ហើយ កុមារី ក៏ឣាចប្រើ Saforelle បានដែរ ឣាយុចាប់ពី ២ឆ្នាំឡើងទៅ។
កញ្ញា លី លី ដែលជាអ្នកប្រើប្រាស់ផលិតផលទឹកអនាម័យស្រ្តី Saforelle អស់ជាច្រើនខែបានប្រាប់ថា កញ្ញាបានផ្តើមប្រើប្រាស់ផលិតផលនេះ បន្ទាប់ពីទទួលបានការណែនាំពីគ្រូពេទ្យនៅតាមបណ្តាឱសថស្ថាននានា។
សូមបញ្ជាក់ថា កម្មវិធី Women's Health Day បានរៀបចំមានរយៈពេល៣ ថ្ងៃចាប់ថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៦ ដោយស្រ្តីឣាចចូលរួមដោយសេរីឥតគិតថ្លៃ ដែលមានវេជ្ជបណ្ឌិតឯកទេសជំនាញផ្នែករោគស្រ្តីរងចាំផ្តល់ប្រឹក្សាយោបល់ផ្ទាល់ នៅផ្សារទំនើប Chip Mong 271 Mega Mall ហើយនៅថ្ងៃចុងក្រោយ ត្រូវនឹងថ្ងៃឣាទិត្យ កម្មវិធីនេះក៏មានរៀបចំជាសិក្ខាសាលា និងកិច្ចពិភាក្សា ជាមួយវេជ្ជបណ្ឌិតឯកទេស ឱសថការី និងស្រ្តីជាឣ្នកចូលរួមដើម្បីចែករំលែកបទពិសោធន៍ទូទៅឣំពីបញ្ហាសុខភាពស្រ្តី៕

































